ចូរពួកអ្នកសាងទង្វើកុសលតាមដែលពួកអ្នកមានលទ្ធភាព។ សូមស្បថនឹងអល់ឡោះ! អល់ឡោះជាម្ចាស់ទ្រង់មិនធុញទ្រាន់ឡើយ រហូតទាល់តែពួកអ្នកធុញទ្រាន់”។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ដែលជាភរិយារបស់ណាពី ﷺ ថា៖ ពិតណាស់ អាល់ហាវឡាក កូនស្រីរបស់ ទូវៃត៍ ពិន ហាពីប ពិន អាសាត់ ពិន អាប់ទុលអ៊ុសហ្សា បានដើរកាត់គាត់ ខណៈដែលរ៉ស៊ូលុលឡោះ ﷺ ក៏នៅជាមួយនឹងគាត់ផងដែរ។ ពេលនោះ ខ្ញុំបាននិយាយថា៖ នេះជា អាល់ហាវឡាក កូនស្រីរបស់ ទូវៃត៍។ ពួក…

