Prophetic Hadeeth Encyclopedia
Search and read verified Prophetic hadeeth translations, explanations, benefits, categories and source attribution.
Search the Hadeeth Encyclopedia
Smart instant results tolerate minor spelling mistakes, with every filter in one place.
Manners of Eating and Drinking
ពិតណាស់ មានបុរសម្នាក់បានបរិភោគអាហារនៅចំពោះមុខរ៉ស៊ូលុលឡោះ ﷺ ដោយដៃឆ្វេង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកបរិភោគដោយដៃស្តាំ”។ បុរសនោះបានឆ្លើយថា៖ ខ្ញុំមិនអាចធ្វើបានទេ
អំពី សាឡាម៉ះ ពិន អាល់អឹកវ៉ាក់ رضي الله عنه ពិតណាស់ មានបុរសម្នាក់បានបរិភោគអាហារនៅចំពោះមុខរ៉ស៊ូលុលឡោះ ﷺ ដោយដៃឆ្វេង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកបរិភោគដោយដៃស្តាំ”។ បុរសនោះបានឆ្លើយថា៖ ខ្ញុំមិនអាចធ្វើបានទេ។ លោកក៏បានមានប្រសាសន៍ថា៖ “សូមឲ្យអ្នកពិតជាមិនអាចធ្វើបាន(ដូចមាត់…
“ពិតណាស់ ស្ហៃតនវាទាមទារអាហារដែលគេមិនរំលឹកនាមរបស់អល់ឡោះនៅពេលទទួលទានអាហារនោះ ហើយវាបានជំរុញកេ្មងស្រីនេះឲ្យមកដល់ដើម្បីវាអាចស៊ីអាហារនេះបាន។
អំពី ហ៊ូហ្សៃហ្វះ رضي الله عنه បាននិយាយថា៖ នៅពេលពួកយើងចូលរួមទទួលទានអាហារជាមួយរ៉ស៊ូលុលឡោះ ﷺ ម្ដងៗ ពួកយើងមិនទាន់ដាក់ដៃរបស់ពួកយើង(ចាប់អាហារ)នោះឡើយ ទាល់តែរ៉ស៊ូលុលឡោះចាប់ផ្ដើមមុនដោយដាក់ដៃរបស់លោក(ចាប់អាហារ)។ មានពេលមួយនោះ ពួកយើងបានទទួលទានអាហារជាមួយលោក ស្រាប់តែមានកេ្មងស្រីម្នាក់…
“ចូរពួកអ្នកទទួលទានអាហាររបស់ពួកអ្នករួមគ្នា ហើយរំលឹកនាមរបស់អល់ឡោះ នោះគេនឹងផ្ដល់ពរជ័យដល់ពួកអ្នកចំពោះអាហារនោះ”។
អំពី វ៉ះស្ហ៊ី ពិន ហើរព៍ رضي الله عنه ថា៖ ពិតណាស់ ពួកគេបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងទទួលទាន តែមិនចេះឆ្អែតសោះ។ លោកបានមានប្រសាសន៍ថា៖ “ប្រហែលជាពួកអ្នកទទួលទានរៀងៗខ្លួនហើយមែនទេ?” ពួកគេបានឆ្លើយថា៖ បាទ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកទទួលទានអាហាររបស់ពួកអ្នករួមគ្នា…
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពិតជាពេញចិត្តចំពោះខ្ញុំបម្រើ(របស់ទ្រង់)ដែលទទួលទានចំណីអាហារ ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះអាហារនោះ ឬទទួលទានទឹក ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះទឹកនោះ”។
នែកេ្មងប្រុស! ចូរអ្នករំលឹកនាមរបស់អល់ឡោះ(សូត្រ بسم الله) ទទួលទាននឹងដៃស្ដាំរបស់អ្នក ហើយទទួលទានពីអ្វីដែលនៅជិតអ្នក
អំពី អ៊ូមើរ ពិន អាពូសាឡាម៉ះ رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់ជាកេ្មងប្រុសម្នាក់ដែលស្ថិតក្រោមការគ្រប់គ្រងថែរក្សារបស់រ៉ស៊ូលុលឡោះ ﷺ ហើយដៃរបស់ខ្ញុំចល័តគ្រប់ទីកន្លែងនៃចានអាហារ(ពេលទទួលទាន)។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “នែកេ្មងប្រុស! ចូរអ្នករំលឹកនាម…
“នៅពេលដែលនរណាម្នាក់នៃពួកអ្នកទទួលទាន ចូរឲ្យគេទទួលទាននឹងដៃស្តាំរបស់ខ្លួន។ ហើយនៅពេលដែលគេផឹក ចូរឲ្យគេផឹកនឹងដៃស្តាំរបស់ខ្លួន។ ជាការពិតណាស់ ស្ហៃតនវាស៊ីអាហារនឹងដៃឆ្វេងរបស់វា ហើយផឹកនឹងដៃឆ្វេងរបស់វា”។
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់នៃពួក…

