“ចូរពួកអ្នកកុំដាក់បណ្តាសាគាត់អី។ សូមស្បថនឹងអល់ឡោះ! ខ្ញុំដឹងថា គាត់ពិតជាស្រឡាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់មែន”។
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه ពិតណាស់ នៅសម័យកាលណាពី ﷺ មានបុរសម្នាក់ឈ្មោះថា អាប់ទុលឡោះ ហើយគេដាក់ងារគាត់ថា ហ៊ីម៉ារ។ គាត់តែងធ្វើឱ្យរ៉ស៊ូលុលឡោះ ﷺ សើចសប្បាយ។ ប៉ុន្តែណាពី ﷺ ក៏ធ្លាប់បានវាយដាក់ទោសគាត់នឹងរំពាត់ដោយសារការផឹកស្រាដែរ។ ថ្ងៃមួយ បុរសនោះត្រូវបានគេនាំមកម្ដងទៀត។…

