សូមស្បថនឹងអល់ឡោះ! របស់អ្វីមួយដែលនរណាម្នាក់នៃពួកអ្នកយកវាដោយមិនត្រឹមត្រូវនោះ គឺគេនឹងទៅជួបអល់ឡោះនៅថ្ងៃបរលោកដោយរែកពន់វាជាមិនខាន
អំពី អាពូហ៊ូមៃទ៍ អាស្សាអ៊ីទី បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានចាត់តាំងបុរសម្នាក់ដែលគេហៅគាត់ថា អ៊ិពនូលុតពីយ៉ះ ឲ្យទៅប្រមូលហ្សាកាត់របស់អម្បូរស៊ូឡែម។ នៅពេលដែលគាត់មកដល់ម៉ាទីណះវិញ គាត់ក៏គណនាវា។ ហើយគាត់ក៏បាននិយាយថា៖ នេះគឺជាទ្រព្យរបស់ពួកអ្នក។ ចំណែកនេះ គឺជាអំណោយ(ដែលគេផ្តល់ឲ្យខ្ញុ…

