“បុគ្គលណាស្បថនឹងភាពទៀងត្រង់(អាម៉ាណះ) គឺមិនមែនជាក្រុមរបស់យើងឡើយ”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូរ៉យហ្ទះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាស្បថនឹងភាពទៀងត្រង់(អាម៉ាណះ) គឺមិនមែនជាក្រុមរបស់យើងឡើយ”។
Explanation
Benefits
ភាពទៀងត្រង់(អាម៉ាណះ)រួមមាន ការគោរពប្រតិបត្តិ ការគោរពសក្ការៈ ការផ្តល់ទំនុកចិត្ត ការបង់ប្រាក់ និងសន្តិសុខ។
គេមិនអាចស្បថបានឡើយ លើកលែងតែស្បថនឹងអល់ឡោះ ឬស្បថនឹងបណ្តានាមរបស់ទ្រង់ ឬស្បថនឹងលក្ខណៈសម្បត្តិរបស់ទ្រង់។
អាល់ខត់តពី បាននិយាយថា៖ ការមិនពេញចិត្តនេះទំនងជាដោយសារតែណាពីបានបញ្ជាឱ្យស្បថនឹងអល់ឡោះ និងលក្ខណៈសម្បត្តិរបស់ទ្រង់ ហើយភាពទៀងត្រង់(អាម៉ាណះ)មិនមែនជាលក្ខណៈសម្បត្តិមួយរបស់ទ្រង់ឡើយ។ តាមពិត វាគ្រាន់តែជាបទបញ្ជាមួយក្នុងចំណោមបទបញ្ជារបស់អល់ឡោះ និងជាកាតព្វកិច្ចមួយក្នុងចំណោមកាតព្វកិច្ចរបស់អល់ឡោះប៉ុណ្ណោះ។ ដូចនេះ ពួកគេត្រូវបានគេហាមឃាត់មិនឲ្យស្បថនឹងភាពទៀងត្រង់ ព្រោះការធ្វើដូច្នោះ គឺជាការធ្វើឲ្យមានភាពស្មើគ្នារវាងភាពទៀងត្រង់ ជាមួយនិងបណ្តានាមរបស់អល់ឡោះនិងលក្ខណៈសម្បត្តិរបស់ទ្រង់។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

