HadeethEnc · 1.9.0
“ជនណាដែលមានសត្វ(គួរហ្ពាន)ត្រូវសំឡេះ នៅពេលដែលខ្នើតខែហ្ស៊ុលហ៊ិជ្ជះបានមកដល់ហើយនោះ ចូរកុំឲ្យគេដករោម និងក្រចកឡើយ រហូតដល់គេសំឡេះគួរហ្ពានរួច”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អ៊ុមមូសាឡាម៉ះ អ៊ុមមុលមុមីនីន رضي الله عنها ជាភរិយារបស់ណាពី ﷺ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលមានសត្វ(គួរហ្ពាន)ត្រូវសំឡេះ នៅពេលដែលខ្នើតខែហ្ស៊ុលហ៊ិជ្ជះបានមកដល់ហើយនោះ ចូរកុំឲ្យគេដករោម និងក្រចកឡើយ រហូតដល់គេសំឡេះគួរហ្ពានរួច”។
02
Explanation
ណាពី ﷺ លោកបានបង្គាប់ប្រើអ្នកដែលមានបំណងចង់ធ្វើគួរហ្ពាន គឺមិនត្រូវកាត់សក់ ដករោមក្លៀក ពុកមាត់ ឬផ្នែកផ្សេងៗទៀតនោះឡើយ ហើយក៏មិនឲ្យកាត់ក្រចកដៃ ឬក្រចកជើងណាមួយនោះដែរ នៅពេលណាដែលខ្នើតខែហ្ស៊ុលហ៊ិជ្ជះបានចូលមកដល់ហើយនោះ រហូតដល់រូបគេបានសំឡេះគួរហ្ពានរួចរាល់។
03
Benefits
ចំពោះអ្នកដែលបាននៀតធ្វើគួរហ្ពានក្រោយពេលចូលដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហ៊ិជ្ជះនោះ គឺត្រូវចាប់ផ្តើមរក្សាការហាមឃាត់នេះចាប់ពីពេលដែលខ្លួនបាននៀត រហូតដល់សំឡេះគួរហ្ពានរួច។
ប្រសិនបើគេមិនបានសំឡេះគួរហ្ពាននៅថ្ងៃទីមួយ(ថ្ងៃរ៉យ៉ាហាជ្ជី)ទេនោះ គេត្រូវរក្សាការហាមឃាត់នេះ រហូតដល់ពេលដែលគេសំឡេះគួរហ្ពានរួចនៅថ្ងៃណាមួយក្នុងចំណោមថ្ងៃតាស្ហរីក។
ប្រសិនបើគេមិនបានសំឡេះគួរហ្ពាននៅថ្ងៃទីមួយ(ថ្ងៃរ៉យ៉ាហាជ្ជី)ទេនោះ គេត្រូវរក្សាការហាមឃាត់នេះ រហូតដល់ពេលដែលគេសំឡេះគួរហ្ពានរួចនៅថ្ងៃណាមួយក្នុងចំណោមថ្ងៃតាស្ហរីក។
Attribution
[رواه مسلم]
Categories
Share
Share hadeeth
Sharing options · 0 Total shares

