HadeethEnc · 1.9.0
“នៅពេលដែលទឹកមានបរិមាណស្មើនឹងពីរកុលឡះ វាមិនកើតមានភាពកខ្វក់ឡើយ”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ មានគេសួររ៉ស៊ូលុលឡោះ ﷺ អំពីទឹកដែលសត្វមានចង្កូមនិងសត្វសាហាវផឹក។ ពេលនោះ ណាពី ﷺ លោកបានឆ្លើយថា៖ “នៅពេលដែលទឹកមានបរិមាណស្មើនឹងពីរកុលឡះ វាមិនកើតមានភាពកខ្វក់ឡើយ”។
02
Explanation
មានគេសួរណាពី ﷺ អំពីច្បាប់ទាក់ទងនឹងភាពជ្រះស្អាតនៃទឹកដែលសត្វពាហនៈ និងសត្វសាហាវបានផឹក។ ពេលនោះ ណាពី ﷺ បានឆ្លើយថា៖ ប្រសិនបើទឹកមានបរិមាណស្មើនឹងពីរពាងធំ ដែលស្មើនឹង ២១០ លីត្រ វាគឺជាទឹកច្រើនដែលមិនក្លាយជាកខ្វក់ឡើយ លុះត្រាតែលក្ខណៈមួយក្នុងចំណោមលក្ខណៈទាំងបីរបស់វា គឺពណ៌ រសជាតិ ឬក្លិន ត្រូវបានប្រែប្រួលដោយសារភាពកខ្វក់។
03
Benefits
ទឹកប្រែជាកខ្វក់នៅពេលដែលលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងបីរបស់វាត្រូវបានប្រែប្រួលដោយសារភាពកខ្វក់ គឺពណ៌ រសជាតិ ឬក្លិនរបស់វា។ ហាទីស្ហនេះត្រូវបានលើកឡើងដោយយោងទៅតាមករណីភាគច្រើន មិនមែនដើម្បីកំណត់ន័យជាក់លាក់ឡើយ។
សាសនវិទូអ៊ីស្លាមបានឯកភាពគ្នាថា ប្រសិនបើទឹកត្រូវបានប្រែប្រួលដោយភាពកខ្វក់ វានឹងក្លាយជាទឹកកខ្វក់ ទោះជាទឹកនោះតិចឬច្រើនក៏ដោយ។
សាសនវិទូអ៊ីស្លាមបានឯកភាពគ្នាថា ប្រសិនបើទឹកត្រូវបានប្រែប្រួលដោយភាពកខ្វក់ វានឹងក្លាយជាទឹកកខ្វក់ ទោះជាទឹកនោះតិចឬច្រើនក៏ដោយ។
Attribution
[رواه أبو داود والترمذي والنسائي وابن ماجه وأحمد]
Categories
Share
Share hadeeth
Sharing options · 0 Total shares

