“សូមអល់ឡោះផ្តល់ពន្លឺដល់អ្នកដែលបានឮអ្វីមួយពីយើង ហើយផ្សព្វផ្សាយវាដូចដែលខ្លួនបានឮ។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “សូមអល់ឡោះផ្តល់ពន្លឺដល់អ្នកដែលបានឮអ្វីមួយពីយើង ហើយផ្សព្វផ្សាយវាដូចដែលខ្លួនបានឮ។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត”។
Explanation
Benefits
បញ្ជាក់ពីគុណតម្លៃនៃអ្នកសិក្សាហាទីស្ហ(أهل الحديث) និងកិត្តិយសដ៏ឧត្តុង្គឧត្តមនៃការសិក្សាចំណេះដឹងនេះ។
គុណតម្លៃនៃអ្នកប្រាជ្ញឥស្លាមដែលជាអ្នកជំនាញខាងឈ្វេងយល់ និងទាញសេចក្តីសន្និដ្ឋាន។
បញ្ជាក់ពីឧត្តមភាពរបស់បណ្តាសហាហ្ពាត់ رضي الله عنهم ។ ជាការពិតណាស់ ពួកគាត់ជាអ្នកដែលបានស្តាប់ឮហាទីស្ហពីរ៉ស៊ូលុលឡោះ ﷺ ហើយផ្សព្វផ្សាយវាមកដល់ពួកយើង។
អាល់មូណាវី បាននិយាយថា៖ តាមរយៈហាទីស្ហនេះបង្ហាញថា ចំពោះអ្នករាយការណ៍ហាទីស្ហ ការយល់ពុំមែនជាលក្ខខណ្ឌនោះទេ។ តាមពិត លក្ខខណ្ឌសម្រាប់អ្នកដែលរាយការណ៍ហាទីស្ហ គឺការចងចាំ។ ចំណែកឯអ្នកប្រាជ្ញឥស្លាម គឺត្រូវតែយល់ដឹង និងឆ្លុះបញ្ចាំងទៅលើវា។
អ៊ិពនូអ៊ូយៃណះ បាននិយាយថា៖ ជនណាម្នាក់ដែលសិក្សាឈ្វេងយល់អំពីហាទីស្ហ នោះនៅលើមុខរបស់គេ នឹងមានពន្លឺស្រស់ស្អាតដោយហាទីស្ហនោះ។
តាមទស្សនៈរបស់អ្នកជំនាញផ្នែកហាទីស្ហ(المُحدِّث) ការថែរក្សាហាទីស្ហមានពីរប្រភេទ៖ ការថែរក្សានៅក្នុងចិត្ត(ទន្ទេញចាំ) និងការថែរក្សានៅក្នុងសៀវភៅ ឬការសរសេរ។ ទាំងពីរប្រភេទនេះ គឺចូលក្នុងការបួងសួងក្នុងហាទីស្ហនេះ។
ការយល់ដឹងរបស់មនុស្សមានកម្រិតខុសៗគ្នា។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត។ ហើយជួនកាលដែលរាយការណ៍អំពីចំណេះដឹងនោះ ក៏មិនមែនសុទ្ធតែជាអ្នកប្រាជ្ញនោះដែរ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

