افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#66540[صحيح]
HadeethEnc · 1.9.0

“អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

អំពី អាន់ណាវវ៉ាស ពិន ស៊ិមអាន رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។ ចំណែកឯអំពី វ៉ាពីសោះ ពិន ម៉ាក់ហ្ពាត់ رضي الله عنه វិញ គាត់បាននិយាយថា៖ ខ្ញុំបានទៅជួបរ៉ស៊ូលុលឡោះ ﷺ ហើយលោកបានសួរថា៖ “តើអ្នកមកនេះដើម្បីសួរពីអំពើល្អ និងអំពើបាបឬ”? ខ្ញុំបានឆ្លើយថា៖ បាទ។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសួរចិត្តខ្លួនឯង ព្រោះថាអំពើល្អ គឺអ្វីដែលធ្វើឲ្យខ្លួនមានភាពនឹងនរ និងធ្វើឲ្យចិត្ដស្ងប់។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យខ្លួនរបស់អ្នកមានការរារែក និងអល់អែកនៅក្នុងចិត្ដ បើទោះបីជាមនុស្សប្រកាសថាវាស្របច្បាប់ និងផ្តល់សេចក្តីសម្រេចដល់អ្នកលើរឿងនេះម្តងហើយម្តងទៀតក៏ដោយ”។
02

Explanation

ណាពី ﷺ លោកបានប្រាប់ពីអំពើល្អ និងអំពើបាប ដោយលោកបានមានប្រសាសន៍ថា៖ អំពើល្អដ៏ចម្បងបំផុត គឺការមានសីលធម៌ល្អចំពោះអល់ឡោះជាម្ចាស់តាមរយៈការកោតខ្លាចចំពោះទ្រង់ និងមានសីលធម៌ចំពោះមនុស្សតាមរយៈការទ្រាំទ្រចំពោះការឈឺចាប់ មិនងាយខឹង ទឹកមុខស្រស់បស់ និយាយពាក្យសម្តីល្អ ភ្ជាប់ទំនាក់ទំនង ស្តាប់បង្គាប់ ទន់ភ្លន់ សប្បុរសធម៌ និងរួមរស់នៅជាមួយគ្នាដោយល្អប្រសើរ។ ហើយអំពើល្អនោះផងដែរ គឺវាធ្វើឲ្យចិត្តស្ងប់ និងមានភាពនឹងនរ។ រីឯអំពើបាបវិញ គឺជាអ្វីដែលវិលវល់នៅក្នុងចិត្តចំពោះរឿងដែលមិនច្បាស់លាស់ និងមានការសង្ស័យដោយមិនស្រណុកក្នុងចិត្ត។ វាបង្កើតនូវការសង្ស័យក្នុងចិត្ត និងបារម្ភខ្លាចថាវាជាអំពើបាប។ ហើយអ្នកមិនចង់បង្ហាញវាចេញមកក្រៅឡើយ ដោយសារវាជារឿងអាក្រក់ចំពោះភ្នែកមនុស្សល្អៗ និងមនុស្សដែលមានគុណធម៌ខ្ពស់។ នេះគឺដោយសារធម្មជាតិរបស់ចិត្ត គឺចូលចិត្តបង្ហាញឱ្យអ្នកដទៃដឹងពីអំពើល្អរបស់ខ្លួន។ ដូចនេះ ប្រសិនបើចិត្តមិនពេញចិត្តឱ្យគេដឹងពីទង្វើណាមួយរបស់ខ្លួន នោះមានន័យថា ទង្វើនោះជាអំពើបាបដែលគ្មានអ្វីល្អនៅក្នុងវានោះឡើយ។ ក្នុងករណីនេះ ប្រសិនបើមនុស្សផ្តល់ច្បាប់ដល់អ្នក គឺអ្នកមិនត្រូវទទួលយកច្បាប់របស់ពួកគេនោះឡើយ ដរាបណាភាពមន្ទិលសង្ស័យ និងការស្ទាក់ស្ទើរនោះនៅតែមាននៅក្នុងចិត្តអ្នក ពីព្រោះការផ្តល់ច្បាប់(ហ្វាតាវ៉ា)មិនអាចបំបាត់ភាពមន្ទិលសង្ស័យបានឡើយ ដរាបណាភាពមន្ទិលសង្ស័យនោះ គឺជារឿងត្រឹមត្រូវ ហើយអ្នកផ្តល់ច្បាប់នោះបានផ្តល់ច្បាប់ដោយគ្មានចំណេះដឹង។ តែប្រសិនបើការផ្តល់ច្បាប់នោះផ្អែកលើអំណះអំណាង និងភស្តុតាងត្រឹមត្រូវពីច្បាប់ឥស្លាម គឺចាំបាច់លើលើអ្នកដែលទទួលបានការផ្តល់ច្បាប់នោះត្រូវតែទទួលយក បើទោះបីជាចិត្តរបស់គេមិនស្ងប់ចិត្តចំពោះវាក៏ដោយ។
03

Benefits

ជំរុញឲ្យប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ព្រោះសីលធម៌ល្អ គឺជាអំពើល្អដ៏ចម្បងមួយ។
អ្នកមានជំនឿមិនភាន់ច្រឡំរវាងការពិត និងមិនពិតនោះឡើយ ព្រោះគេស្គាល់ការពិតតាមរយៈពន្លឺនៅក្នុងចិត្តរបស់គេ ហើយរត់ចេញពីប្រការមិនពិត។
ក្នុងចំណោមសញ្ញានៃអំពើបាប គឺចិត្តមិនស្ងប់ ស្ទាក់ស្ទើរ ហើយមិនចង់ឱ្យគេដឹង។
អ៊ីម៉ាំ អាស្ស៊ិនទី បាននិយាយថា៖ នេះគឺអនុវត្តចំពោះប្រការដែលមិនមានភាពច្បាស់លាស់ នៅពេលដែលមនុស្សមិនមានចំណេះដឹងអាចកំណត់បានច្បាស់ថាត្រូវ ឬខុស។ តែអ្វីដែលច្បាប់ឥស្លាមបញ្ជាឱ្យធ្វើ ហើយគ្មានភស្តុតាងដែលផ្ទុយនោះ គឺជាអំពើល្អ ហើយអ្វីដែលត្រូវបានហាមឃាត់នោះ គឺជាអំពើបាប ដោយមិនចាំបាច់សួរអំពីចិត្ត និងភាពនឹងនររបស់វានៅក្នុងករណីទាំងពីរនោះឡើយ។លើកលែងតែអ្វីដែលមានចេតនានៅក្នុងចិត្តប៉ុណ្ណោះ។
ហាទីស្ហនេះឆ្លើយតបទៅកាន់អ្នកដែលមានចិត្តបរិសុទ្ធ មិនមែនអ្នកដែលមានចិត្តខូច ដែលមិនស្គាល់ល្អអាក្រក់ និងធ្វើតាមតែអារម្មណ៍របស់ខ្លួនឯងនោះឡើយ។
អ៊ីមុំា អាត់តៃពី បាននិយាយថា៖ មានគេនិយាយថា ពាក្យថាអំពើល្អនៅក្នុងហាទីស្ហត្រូវបានពន្យល់តាមន័យផ្សេងៗគ្នា។ នៅកន្លែងខ្លះថា វាជាអ្វីដែលធ្វើឱ្យចិត្តស្ងប់ នៅកន្លែងខ្លះថា ជាជំនឿ កន្លែងខ្លះទៀតថា ជាអ្វីដែលនាំឱ្យខិតជិតអល់ឡោះជាម្ចាស់។ ចំណែកឯនៅកន្លែនេះថា ជាសីលធម៌ល្អ។ ហើយសីលធម៌ល្អត្រូវបានពន្យល់ថា ជាការទ្រាំទ្រចំពោះការឈឺចាប់ មិនងាយខឹង ទឹកមុខស្រស់បស់ និយាយពាក្យសម្តីល្អ ហើយទាំងអស់នេះ គឺមានអត្ថន័យស្រដៀងគ្នា។

Attribution

[الحديث الأول: رواه مسلم، والحديث الثاني: رواه أحمد والدارمي]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...