“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះអ្វីៗទាំងអស់។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូយ៉ាក់ឡា ស្ហាត់ហ្ទាត ពិន អោស رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ ដែលបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះអ្វីៗទាំងអស់។ ហេតុនេះ នៅពេលពួកអ្នកសម្លាប់ ចូរពួកអ្នកសម្លាប់ដោយល្អប្រសើរ។ ហើយនៅពេលពួកអ្នកសំឡេះសត្វ(ដើម្បីទទួលទាន) ចូរពួកអ្នកសំឡេះដោយល្អប្រសើរ។ ហើយចូរឲ្យម្នាក់ៗនៃពួកអ្នកសំលៀងកាំបិតឲ្យមុត ហើយចូរឲ្យគេធ្វើយ៉ាងណាឲ្យសត្វនោះស្លាប់ដោយងាយស្រួលបំផុត”។
Explanation
ការធ្វើល្អក្នុងការសម្លាប់នៅពេលអនុវត្តច្បាប់ជីវិតសងដោយជីវិត(គីសស្ស)៖ ដោយត្រូវជ្រើសរើសវិធីសាស្ត្រដែលងាយស្រួលនិងធូរស្រាល ហើយជាវិធីដែលធ្វើឲ្យគេស្លាប់លឿនបំផុត។
ការធ្វើល្អនៅពេលសំឡេះសត្វ(យកមកទទួលទាន)៖ ដោយត្រូវមានភាពទន់ភ្លន់ចំពោះសត្វទាំងនោះតាមរយៈការជ្រើសរើសឧបករណ៍សំឡេះដែលមុត មិនត្រូវសំលៀងកាំបិតឬឧបករណ៍សំឡេះនៅនឹងមុខសត្វដែលត្រូវសំឡេះនោះទាំងដែលវាកំពុងតែសម្លឹងមើល និងមិនត្រូវសំឡេះសត្វនៅពីមុខសត្វផ្សេងទៀតដែលត្រូវសំឡេះដែរនោះឡើយ។
Benefits
ការធ្វើល្អនៅក្នុងការសម្លាប់ និងការសំឡេះ គឺត្រូវអនុលោមទៅតាមច្បាប់បញ្ញត្តិឥស្លាម។
ភាពពេញលេញ និងការគ្របដណ្តប់នៃច្បាប់បញ្ញត្តិឥស្លាមទៅលើរាល់ប្រការល្អទាំងឡាយដែលក្នុងចំណោមនោះ គឺក្តីមេត្តា និងភាពទន់ភ្លន់ចំពោះសត្វ។
ហាមឃាត់ពីការបំបែកសាកសពមនុស្សក្រោយពេលសម្លាប់ហើយ។
ហាមឃាត់រាល់ប្រការទាំងឡាយដែលជាការធ្វើទារុណកម្មលើសត្វ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

