HadeethEnc · 1.9.0
“សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ! សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ។ សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ”។ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាទៅ? លោកបានឆ្លើយថា៖ “គឺអ្នកដែលអ្នកជិតខាងគ្មានភាពសុខសាន្ដពីទង្វើអាក្រក់របស់ខ្លួន”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាពូស្ហ៊ូរ៉ែហ رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ! សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ។ សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ”។ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាទៅ? លោកបានឆ្លើយថា៖ “គឺអ្នកដែលអ្នកជិតខាងគ្មានភាពសុខសាន្ដពីទង្វើអាក្រក់របស់ខ្លួន”។
02
Explanation
ណាពី ﷺ លោកបានស្បថចំពោះអល់ឡោះ និងបានសង្កត់ធ្ងន់ដោយធ្វើការស្បថចំនួនបីដង ដោយលោកបានមានប្រសាសន៍ថា៖ សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ! សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ។ សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ។ ពេលនោះ សហាហ្ពាត់បានសួរលោកថា៖ តើអ្នកណាដែលមិនទាន់មានជំនឿនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ គឺមនុស្សដែលអ្នកជិតខាងរបស់ខ្លួន ខ្លាចការក្បត់ ការបំពាន និងទង្វើអាក្រក់របស់គេ។
03
Benefits
ការបដិសេធសេចក្តីជំនឿពីអ្នកដែលមិនផ្ដល់ភាពសុខសាន្ដដល់អ្នកជិតខាងរបស់ខ្លួនពីការបំពាន និងប្រការអាក្រក់របស់គេ ជាភស្តុតាងបង្ហាញថា វាជាបាបកម្មធំ និងបង្ហាញថា អ្នកដែលធ្វើបែបនោះ សេចក្តីជំនឿរបស់គេមិនទាន់ពេញលេញឡើយ។
ជំរុញយ៉ាងខ្លាំងឱ្យធ្វើល្អចំពោះអ្នកជិតខាង និងបោះបង់ការបៀតបៀនពួកគេតាមរយៈពាក្យសម្ដី ឬទង្វើ។
ជំរុញយ៉ាងខ្លាំងឱ្យធ្វើល្អចំពោះអ្នកជិតខាង និងបោះបង់ការបៀតបៀនពួកគេតាមរយៈពាក្យសម្ដី ឬទង្វើ។
Attribution
[رواه البخاري]
Categories
Share
Share hadeeth
Sharing options · 0 Total shares

