HadeethEnc · 1.9.0
“គ្មានជំនឿពេញលេញទេអ្នកដែលគ្មានភាពទៀងត្រង់ ហើយក៏មិនទាន់មានសាសនាពេញលេញនោះដែរចំពោះអ្នកដែលមិនប្រកាន់ខ្ជាប់កិច្ចសន្យា”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ ណាពីរបស់អល់ឡោះ ﷺ មិនបានថ្លែងសុន្ទរកថាមកកាន់ពួកយើងឡើយ លើកលែងតែលោកបានមានប្រសាសន៍ងថា៖ “គ្មានជំនឿពេញលេញទេអ្នកដែលគ្មានភាពទៀងត្រង់ ហើយក៏មិនទាន់មានសាសនាពេញលេញនោះដែរចំពោះអ្នកដែលមិនប្រកាន់ខ្ជាប់កិច្ចសន្យា”។
02
Explanation
អាណាស ពិន ម៉ាលិក رضي الله عنه បានប្រាប់ថា ពិតណាស់ ណាពី ﷺ លោកកម្រនឹងថ្លែងសុន្ទរកថា ឬទូន្មានណាស់ លើកលែងតែលោករំលឹកនូវពីរប្រការ៖ ទីមួយ៖ គ្មានជំនឿពេញលេញទេចំពោះអ្នកដែលមានភាពគ្មានភាពទៀងត្រង់ បោកប្រាស់នៅក្នុងខ្លួនទៅចំពោះនរណាម្នាក់នៅក្នុងទ្រព្យសម្បត្តិ ខ្លួនប្រាណ ឬក្រុមគ្រួសាររបស់គេ។ ទីពីរ៖ មិនទាន់មានសាសនាពេញលេញនោះឡើយចំពោះអ្នកដែលក្បត់កិច្ចសន្យា និងកិច្ចព្រមព្រៀងផ្សេងៗ។
03
Benefits
ជំរុញឲ្យប្រកាន់ខ្ជាប់នូវភាពទៀងត្រង់ និងអនុវត្តតាមកិច្ចសន្យា ព្រោះការក្បត់ពួកគេ ធ្វើឲ្យសេចក្តីជំនឿថយចុះ។
ព្រមានអំពីការបោកប្រាស់ទំនុកចិត្ត និងការក្បត់កិច្ចសន្យា ហើយវាស្ថិតក្នុងចំណោមបាបកម្មធំ។
ហាទីស្ហខាងលើគ្របដណ្តប់ទាំងការថែរក្សាភាពទៀងត្រង់ និងកិច្ចសន្យារវាងអល់ឡោះ និងខ្ញុំបម្រើរបស់ទ្រង់ និងទាំងរវាងមនុស្សលោកនិងមនុស្សលោកដូចគ្នា។
ព្រមានអំពីការបោកប្រាស់ទំនុកចិត្ត និងការក្បត់កិច្ចសន្យា ហើយវាស្ថិតក្នុងចំណោមបាបកម្មធំ។
ហាទីស្ហខាងលើគ្របដណ្តប់ទាំងការថែរក្សាភាពទៀងត្រង់ និងកិច្ចសន្យារវាងអល់ឡោះ និងខ្ញុំបម្រើរបស់ទ្រង់ និងទាំងរវាងមនុស្សលោកនិងមនុស្សលោកដូចគ្នា។
Attribution
[رواه أحمد]
Categories
Share
Share hadeeth
Sharing options · 0 Total shares

