“ប្រាំពីរក្រុមដែលអល់ឡោះជាម្ចាស់ឲ្យជ្រកក្រោមម្លប់របស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាក្រៅពីម្លប់របស់ទ្រង់ឡើយគឺ មេដឹកនាំដែលយុត្ដិធម៌,
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រាំពីរក្រុមដែលអល់ឡោះជាម្ចាស់ឲ្យជ្រកក្រោមម្លប់របស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាក្រៅពីម្លប់របស់ទ្រង់ឡើយគឺ មេដឹកនាំដែលយុត្ដិធម៌, យុវជនដែលធំឡើងស្ថិតនៅក្នុងការគោរពសក្ការៈទៅចំពោះអល់ឡោះ, បុរសដែលចិត្ដរបស់គេផ្សារភ្ជាប់នឹងម៉ាស្ជិត, បុរសពីរនាក់ដែលស្រលាញ់រាប់អានគ្នាដើម្បីអល់ឡោះ ពួកគេជួបគ្នានិងបែកគ្នាក្នុងបុព្វហេតុនេះ, បុរសដែលស្ដ្រីមានពូជអម្បូរនិងរូបសម្រស់បបួលខ្លួនមករួមមេត្រី តែរូបគេឆ្លើយតបថា៖ (ទេ) ពិតណាស់ ខ្ញុំខ្លាចអល់ឡោះ, បុរសដែលធ្វើការបរិច្ចាគទាន ហើយលាក់បាំង រហូតដល់ដៃឆេ្វងរបស់គេមិនដឹងពីអ្វីដែលដៃស្ដាំរបស់គេធ្វើការបរិច្ចាគ និងបុរសដែលរលឹកដល់អល់ឡោះពេលនៅស្ងាត់ម្នាក់ឯង ដោយសម្រក់ទឹកភ្នែក”។
Explanation
Benefits
ចំពោះប្រសាសន៍របស់ណាពី ﷺ ៖ “ក្រោមម្លប់របស់ទ្រង់” អ៊ិពនូហាជើរ បាននិយាយថា៖ មានគេនិយាយថា៖ អត្ថន័យរបស់វា គឺសំដៅលើម្លប់អារ៉ស្ហរបស់អល់ឡោះជាម្ចាស់។ ភស្តុតាងដែលបញ្ជាក់ដូចនេះគឺ ហាទីស្ហ សាល់ម៉ាន ដែលរាយការណ៍ដោយ សាអ៊ីត ពិន ម៉ាន់សួរ ដោយបណ្ដាញអ្នករាយការណ៍ដែលល្អ(អ៊ិសណាតហាសាន់)ថា៖ “ប្រាំពីរក្រុមដែលអល់ឡោះជាម្ចាស់ឲ្យជ្រកក្រោមម្លប់អារ៉ស្ហរបស់ទ្រង់”។
អ៊ិពនូ ហាជើរ បាននិយាយថា៖ ការបកស្រាយដ៏ល្អជាងគេបំផុតទាក់ទងនឹងពាក្យ “អ្នកដែលយុត្តិធម៌” គឺសំដៅលើអ្នកដែលធ្វើតាមបទបញ្ជារបស់អល់ឡោះ ដោយដាក់អ្វីៗគ្រប់យ៉ាងនៅត្រង់កន្លែងរបស់វាដោយមិនឲ្យលើសឬខ្វះ។ រូបគេត្រូវបានលើកឡើងមុនគេ ដោយសារតែអត្ថប្រយោជន៍ទូទៅដែលបានមកពីគេ។
ឧត្តមភាពនៃការរង់ចាំសឡាតបន្ទាប់ ក្រោយពីសឡាតរួច។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះជំរុញឱ្យមានក្តីស្រលាញ់ចំពោះគ្នាក្នុងនាមអល់ឡោះ និងបញ្ជាក់ពីឧត្តមភាពដ៏ធំធេងរបស់វា។
តំណែង និងសម្រស់ត្រូវបានលើកឡើងក្នុងហាទីស្ហជាពិសេស គឺដោយសារតែកម្រិតនៃសេចក្តីស្រឡាញ់របស់មនុស្ស និងការព្យាយាមចង់បានវាទាំងពីរជាខ្លាំង ទោះបីជាមានការលំបាកក្នុងការទទួលបានវាក៏ដោយ។
ជាការប្រសើរ ការបរិច្ចាគទានគប្បីធ្វើដោយស្ងាត់ៗ និងចាកឆ្ងាយពីការបង្ហាញឲ្យគេបានឃើញ។ ហើយគេអនុញ្ញាតឲ្យបង្ហាញអ្នកដទៃបានឃើញនូវការបរិច្ចាគទាន និងការបរិច្ចាគហ្សាកាត់ ប្រសិនបើរូបគេធ្វើវាពុំមែនក្នុងបំណងបង្ហាញឲ្យអ្នកដទៃបានឃើញ(រីយ៉ាក) ប៉ុន្តែក្នុងបំណងជំរុញអ្នកដទៃឱ្យធ្វើការបរិច្ចាគ និងយកតម្រាប់តាមខ្លួន ព្រមទាំងដើម្បីបង្ហាញពីអត្តសញ្ញាណអ៊ីស្លាម។
ក្រុមទាំងប្រាំពីរនាក់នេះអាចទទួលបានឧបការគុណនោះ គឺដោយសារតែភាពជ្រះថ្លា(អៀខ្លើស)ចំពោះអល់ឡោះ និងប្រឆាំងនឹងកិលេសតណ្ហារបស់ខ្លួន។
ចំពោះប្រសាសន៍របស់លោក៖ “ប្រាំពីរក្រុមដែលអល់ឡោះជាម្ចាស់ឲ្យជ្រកក្រោមម្លប់របស់ទ្រង់”៖ ការកំណត់ពួកគេតាមចំនួននេះមិនមែនជាគោលបំណងទេ។ ផ្ទុយទៅវិញ មានភស្តុតាងបញ្ជាក់ថា មានក្រុមមនុស្សប្រភេទផ្សេងទៀតក្រៅពីក្រុមដែលបានលើកឡើងក្នុងហាទីស្ហដែលអល់ឡោះជាម្ចាស់ឲ្យពួកគេបានជ្រកក្រោមម្លប់អារ៉ស្ហរបស់ទ្រង់។
អ៊ិពនូហាជើរ បាននិយាយថា៖ ការលើកឡើងពីបុរសក្នុងហាទីស្ហនេះ ពុំមែនមានន័យសំដៅតែលើបុរសនោះឡើយ។ ផ្ទុយទៅវិញ ស្ត្រីក៏ដូចបុរសនោះដែរចំពោះទង្វើដែលបានលើកឡើង លើកលែងតែប្រសិនបើអត្ថន័យនៃមេដឹកនាំដែលយុត្តិធម៌ គឺសំដៅលើមេដឹកនាំកំពូល។ បើមិនដូច្នោះទេ ស្ត្រីក៏អាចរាប់បញ្ចូលទៅក្នុងនោះដែរ នៅពេលដែលនាងមានគ្រួសារ ហើយនាងមានភាពយុត្តិធម៌ចំពោះពួកគេ។ ហើយក៏លើកលែងផងដែរចំពោះការចូលចិត្តទៅម៉ាស្ជិត ព្រោះការសឡាតរបស់ស្ត្រីនៅក្នុងផ្ទះរបស់ខ្លួន គឺប្រសើរជាងនៅម៉ាស្ជិត។ ក្រៅពីនោះ ស្ត្រីក៏ដូចជាបុរសនោះដែរ សូម្បីតែករណីបុរសដែលត្រូវបានស្ត្រីបបួលរួមមេត្រីជាមួយ ព្រោះវាក៏អាចកើតឡើងផងដែរចំពោះស្ត្រីដែលអាចត្រូវបានអញ្ជើញដោយស្តេចដ៏ស្រស់ស្អាតម្នាក់ ហើយនាងបដិសេធដោយការខ្លាចចំពោះអល់ឡោះ ទោះបីជានាងមានតម្រូវការចំពោះរឿងនោះក៏ដោយ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

