HadeethEnc · 1.9.0
“តាមពិត រូបខ្ញុំត្រូវបានចាត់តាំងមកដើម្បីបំពេញនូវសីលធម៌ដ៏ល្អប្រពៃ”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តាមពិត រូបខ្ញុំត្រូវបានចាត់តាំងមកដើម្បីបំពេញនូវសីលធម៌ដ៏ល្អប្រពៃ”។
02
Explanation
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជូនលោកមក គឺដើម្បីបំពេញសុជីវធម៌ និងសីលធម៌ដ៏ល្អឥតខ្ចោះ។ ដោយណាពី ﷺ ត្រូវបានចាត់ទាំងមកដើម្បីបំពេញបន្ថែមលើអ្វីដែលរ៉សូលមុនៗបានផ្តើម និងបំពេញឲ្យពេញលេញនូវសីលធម៌ល្អៗរបស់ជនជាតិអារ៉ាប់។ ពួកគេស្រឡាញ់សេចក្តីល្អ និងស្អប់សេចក្តីអាក្រក់ ហើយជាអ្នកមានចរិតថ្លៃថ្នូរ សប្បុរស និងភាពក្លាហាន។ ដូចនេះ ណាពី ﷺ ត្រូវបានគេបញ្ជូនមកដើម្បីបំពេញចន្លោះខ្វះខាតនៃសីលធម៌របស់ពួកគេ ដូចជាការអួតអាងពីពូជពង្ស ភាពក្រអឺតក្រទម មើលងាយអ្នកក្រីក្រ និងប្រការផ្សេងៗទៀត។
03
Benefits
ជំរុញឲ្យប្រកាន់ខ្ជាប់នូវសីលធម៌ល្អប្រពៃ ហើយហាមឃាត់នូវទង្វើផ្ទុយពីនេះ។
បញ្ជាក់ពីសារៈសំខាន់នៃសីលធម៌ល្អក្នុងច្បាប់អ៊ីស្លាម ហើយពិតណាស់ វាជាបញ្ហាអាទិភាពមួយរបស់ឥស្លាម។
មនុស្សនាសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) ពួកគេនៅមានសេសសល់សីលធម៌ដ៏ល្អប្រពៃមួយចំនួន រួមមានភាពសប្បុរស និងភាពក្លាហានជាដើម ហើយសាសនាឥស្លាមបានមកដល់ដើម្បីបំពេញវាឲ្យបានពេញលេញ។

Attribution
[رواه البخاري في الأدب المفرد وأحمد والبيهقي]
Categories
Share
Share hadeeth
Sharing options · 0 Total shares