“ជាការពិតណាស់ នឹងកើតមានឡើងនូវមេដឹកនាំជាច្រើនដែលភូតកុហក និងប្រព្រឹត្តអំពើអយុត្តិធម៌។ ដូចនេះ ជនណាដែលជឿជាក់ចំពោះការកុហករបស់ពួកគេ និងជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេនោះ ពិតប្រាកដណាស់ ជននោះពុំមែនជាក្រុមរបស់ខ្ញុំឡើយ ហើយខ្ញុំក៏មិនមែនជាក្រុមរបស់គេដែរ
Choose an available translation of this Hadeeth
Hadeeth text
អំពី ហ៊ូហ្សៃហ្វះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ នឹងកើតមានឡើងនូវមេដឹកនាំជាច្រើនដែលភូតកុហក និងប្រព្រឹត្តអំពើអយុត្តិធម៌។ ដូចនេះ ជនណាដែលជឿជាក់ចំពោះការកុហករបស់ពួកគេ និងជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេនោះ ពិតប្រាកដណាស់ ជននោះពុំមែនជាក្រុមរបស់ខ្ញុំឡើយ ហើយខ្ញុំក៏មិនមែនជាក្រុមរបស់គេដែរ។ ហើយគេក៏មិនអាចជួបខ្ញុំនៅឯស្រះទឹកនោះដែរ។ ចំណែកឯជនណាដែលមិនជឿជាក់ចំពោះការកុហករបស់ពួកគេ និងមិនជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេទេនោះ ពិតប្រាកដណាស់ ជននោះជាក្រុមរបស់ខ្ញុំឡើយ ហើយខ្ញុំក៏ជាក្រុមរបស់គេ ហើយគេនឹងបានជួបខ្ញុំនៅឯស្រះទឹក”។
Explanation
Benefits
បញ្ជាក់ពីព្រមានចំពោះអ្នកដែលជួយមេដឹកនាំលើការប្រព្រឹត្តអំពើអយុត្តិធម៌។
ការព្រមាននៅក្នុងហាទីស្ហនេះ គឺបង្ហាញពីការហាមឃាត់ចំពោះទង្វើនេះ ហើយវាស្ថិតក្នុងចំណោមបាបកម្មធំ។
ជំរុញឲ្យជួយគ្នាលើការធ្វើអំពើល្អ និងកោតខ្លាចអល់ឡោះ និងមិនត្រូវជួយគ្នាលើការប្រព្រឹត្តអំពើបាប និងធ្វើជាសត្រូវនឹងគ្នា។
ទទួលស្គាល់ស្រះទឹករបស់ណាពី ﷺ ហើយប្រជាជាតិរបស់លោកនឹងបានជួបលោកនៅទីនោះ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

