ចូរដឹងថា ជាការពិតណាស់ ស្រាត្រូវបានគេដាក់បម្រាមហើយ។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាណាស رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់ជាអ្នកចាក់ស្រាឲ្យគេផឹកនៅក្នុងផ្ទះរបស់អាពូតល់ហះ ដែលនៅថ្ងៃនោះ ស្រារបស់ពួកគេគឺជា ហ្វាហ្ទៀខ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានបញ្ជាឲ្យអ្នកប្រកាសមកប្រកាសថា៖ ចូរដឹងថា ជាការពិតណាស់ ស្រាត្រូវបានគេដាក់បម្រាមហើយ។ គាត់បាននិយាយថា៖ ពេលនោះ អាពូតល់ហះ បាននិយាយមកកាន់ខ្ញុំថា៖ ចូរចេញទៅក្រៅ ហើយចាក់ស្រាទាំងនោះចោលទៅ។ ដូចនេះ ខ្ញុំក៏ចេញទៅ ហើយចាក់ស្រាទាំងនោះចោល ហើយវាក៏ហូរតាមផ្លូវក្នុងក្រុងម៉ាទីណះ។ ពេលនោះ មានអ្នកខ្លះនិយាយថា៖ ជាការពិតណាស់ មនុស្សមួយចំនួនត្រូវបានគេសម្លាប់ ខណៈដែលស្រានៅក្នុងពោះរបស់ពួកគេនៅឡើយ។ ខណៈនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់៖
﴿لَيْسَ عَلَى الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جُنَاحٌ فِيمَا طَعِمُوا ﴾ [سورة المائدة(93)]
“គ្មានបាបកម្មអ្វីឡើយចំពោះបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលនូវអ្វីដែលពួកគេបានទទួលទាន(ស្រាមុនពេលបម្រាម)” ។ (អាល់ម៉ាអ៊ីហ្ទះ៖ ៩៣)
Explanation
“គ្មានបាបកម្មអ្វីឡើយចំពោះបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលនូវអ្វីដែលពួកគេបានទទួលទាន(ស្រាមុនពេលបម្រាម)” ។ (អាល់ម៉ាអ៊ីហ្ទះ៖ ៩៣) ពោលគឺ គ្មានបាបកម្មអ្វីលើបណ្តាអ្នកមានជំនឿនោះឡើយចំពោះអ្វីដែលពួកគេបានបរិភោគ និងបានទទួលទានស្រាមុនពេលដែលវាត្រូវបានដាក់បម្រាមនោះ។
Benefits
រាល់គ្រឿងស្រវឹងទាំងអស់ គឺចាត់ទុកជាស្រា។
ហ្វាហ្ទៀខ៖ គឺជាភេសជ្ជៈមួយប្រភេទដែលធ្វើពីផ្លែល្មើទុំលាយនឹងល្មើមិនទាន់ទុំ ដោយមិនប៉ះពាល់ជាមួយភ្លើង។
អ៊ិពនូហាជើរ បាននិយាយថា៖ អាល់មូហាល់ឡាប់បាននិយាយថា៖ មូលហេតុដែលស្រាត្រូវបានចាក់បង្ហូរនៅតាមផ្លូវ ដើម្បីប្រកាសពីការបដិសេធ និងបង្ហាញពីការបោះបង់វាដើម្បីឱ្យមនុស្សបានដឹងយ៉ាងទូលំទូលាយ។ ហើយអត្ថប្រយោជន៍របស់វាធំជាងផលប៉ះពាល់ដែលបណ្តាលមកពីការបង្ហូរវានៅតាមផ្លូវ។
បញ្ជាក់ពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយបស់ទ្រង់ ហើយពិតណាស់ ទ្រង់មិនជំនុំជម្រះចំពោះទង្វើណាមួយមុនពេលដែលបញ្ចុះនូវច្បាប់របស់វានោះឡើយ។
អល់ឡោះជាម្ចាស់បានដាក់បម្រាមចំពោះស្រាព្រោះវាផ្តល់ផលប៉ះពាល់ជាច្រើនដល់សតិបញ្ញា និងទ្រព្យសម្បត្តិ និងដោយសារតែនៅពេលផឹកស្រា មនុស្សនឹងប្រព្រឹត្តនូវអំពើបាបជាច្រើនព្រោះតែបាត់បង់សតិបញ្ញា។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

