ពូកសម្រាន្តរបស់រ៉ស៊ូលុលឡោះ ﷺ គឺធ្វើពីស្បែកសត្វ ហើយញាត់បំពេញដោយសរសៃធាងល្មើ។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ ពូកសម្រាន្តរបស់រ៉ស៊ូលុលឡោះ ﷺ គឺធ្វើពីស្បែកសត្វ ហើយញាត់បំពេញដោយសរសៃធាងល្មើ។ ហើយនៅក្នុងសេចក្តីរាយការណ៍របស់មូស្លីមវិញ៖ ខ្នើយរបស់រ៉ស៊ូលុលឡោះ ﷺ ដែលលោកតែងផ្អែកខ្លួន គឺធ្វើពីស្បែកដែលត្រូវបានសម្លាប់រួច ហើយត្រូវបានញាត់បំពេញដោយសរសៃធាងល្មើ។
Explanation
Benefits
អនុញ្ញាតឲ្យដេកលើពូក និងផ្អែកលើខ្នើយ។
ជនមូស្លីមគ្រប់រូបគប្បីពិចារណា និងប្រៀបធៀបស្ថានភាព និងជីវភាពរស់នៅរបស់ខ្លួនជាមួយនឹងស្ថានភាពរបស់ណាពី ﷺ ព្រោះលោកគឺជាគំរូដ៏ល្អបំផុត។ ជាការពិតណាស់ ជនណាដែលដើរតាមលំអានរបស់លោក ជននោះនឹងទទួលបានការចង្អុលបង្ហាញ ព្រមទាំងទទួលបានជោគជ័យទាំងក្នុងលោកិយ និងថ្ងៃបរលោក។
យកចិត្តទុកដាក់លើការត្រៀមខ្លួនសម្រាប់ថ្ងៃបរលោក ហើយត្រូវស្វែងរកទ្រព្យសម្បត្តិលោកិយក្នុងកម្រិតត្រឹមតែអ្វីដែលជួយរូបគេលើការគោរពប្រតិបត្តិអល់ឡោះ ហើយមិនត្រូវធ្វើខ្លួនឲ្យរវល់ មមាញឹកនឹងការបង្កើនទ្រព្យសម្បត្តិលោកិយឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានស្តីបន្ទោសក្រុមមួយដោយទ្រង់បានមានបន្ទូលថា៖ “ភាពក្រអឺតក្រទមនឹងការមានទ្រព្យសម្បត្ដិ និងកូនចៅច្រើនបានធ្វើឱ្យពួកអ្នកភេ្លចខ្លួន(ពីការគោរពប្រតិបត្ដិចំពោះអល់ឡោះ) រហូតពួកអ្នកចូលទៅក្នុងផ្នូរ(ស្លាប់)”។ (អាត់តាកាសួរ៖១-២)
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

