HadeethEnc · 1.9.0
តាំងពីមកដល់ក្រុងម៉ាទីណះមក ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារធ្វើពីស្រូវបាឡេបានឆ្អែតចំនួនបីយប់ជាប់ៗគ្នាឡើយ រហូតដល់លោកទទួលមរណភាព។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ តាំងពីមកដល់ក្រុងម៉ាទីណះមក ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារធ្វើពីស្រូវបាឡេបានឆ្អែតចំនួនបីយប់ជាប់ៗគ្នាឡើយ រហូតដល់លោកទទួលមរណភាព។
02
Explanation
អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها បានប្រាប់ថា ជាការពិតណាស់ ក្រុមគ្រួសាររបស់ណាពី ﷺ មិនដែលទទួលទានអាហារធ្វើពីស្រូវបាឡេបានឆ្អែតចំនួនបីថ្ងៃជាប់ៗគ្នាឡើយ តាំងពីពេលដែលលោកមកដល់ក្រុងម៉ាទីណះមក រហូតដល់លោកទទួលមរណភាព។
03
Benefits
បញ្ជាក់ពីស្ថានភាពខ្សត់ខ្សោយនៃជីវភាពរបស់នៅរបស់ណាពី ﷺ និងក្រុមគ្រួសាររបស់លោក ព្រោះថាជីវិតពិតប្រាកដ គឺជីវិតនៅបរលោកប៉ុណ្ណោះ។
អ៊ិពនូហាជើរ បាននិយាយថា៖ យោងតាមភាពជាក់ស្តែង មូលហេតុដែលពួកលោកទទួលទានមិនឆ្អែត ភាគច្រើនគឺដោយសារតែពួកលោកពុំសូវមានអ្វីទទួលទាន ហើយពេលខ្លះបើទោះជាពួកលោកមានក៏ដោយ ក៏ពួកលោកឲ្យអាទិភាពដល់អ្នកដទៃ គិតគូរពីអ្នកដទៃជាងខ្លួនឯងដែរ។

Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares