افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65812[صحيح]
HadeethEnc · 1.9.0

“ឱអល់ឡោះជាម្ចាស់! តាមពិត ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ហេតុនេះ បុរសណាក៏ដោយក្នុងចំណោមអ្នកមូស្លីមដែលរូបខ្ញុំបានជេរប្រមាថ ឬដាក់បណ្តាសាគេ ឬវាយគេនឹងរំពាត់ សូមទ្រង់មេត្តាចាត់ទុកប្រការទាំងនោះជាហ្សាកាត់ និងជាក្តីមេត្តាករុណាសម្រាប់រូបគេផងចុះ”។

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱអល់ឡោះជាម្ចាស់! តាមពិត ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ហេតុនេះ បុរសណាក៏ដោយក្នុងចំណោមអ្នកមូស្លីមដែលរូបខ្ញុំបានជេរប្រមាថ ឬដាក់បណ្តាសាគេ ឬវាយគេនឹងរំពាត់ សូមទ្រង់មេត្តាចាត់ទុកប្រការទាំងនោះជាហ្សាកាត់ និងជាក្តីមេត្តាករុណាសម្រាប់រូបគេផងចុះ”។
02

Explanation

ណាពី ﷺ លោកបានបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! តាមពិត រូបខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ខ្ញុំចេះខឹងដូចដែលមនុស្សទាំងឡាយចេះខឹងដែរ។ ហេតុនេះ អ្នកមានជំនឿណាម្នាក់ដែលរូបខ្ញុំបានធ្វើបាប ឬជេរប្រមាថ ឬដាក់បណ្តាសាដោយសុំឲ្យទ្រង់បណ្តេញរូបគេចេញឆ្ងាយពីក្តីមេត្តាករុណារបស់ទ្រង់ ឬក៏វាយគេ(ដោយអ្វីមួយ) ឬវាយនឹងរំពាត់ សូមទ្រង់មេត្តាចាត់ទុកប្រការទាំងនោះជាហ្សាកាត់ ជាអំពើល្អ ជាការជម្រះសម្អាតរូបគេ ជាការជម្រុះចោលនូវបាបកម្ម និងជាក្តីមេត្តាករុណាសម្រាប់រូបគេផងចុះ។
03

Benefits

បង្ហាញពីអត្តចរិតដ៏ល្អប្រពៃរបស់ណាពី ﷺ ។
អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះបង្ហាញពីក្តីអាណិតអាសូរដ៏ពេញលេញរបស់ណាពី ﷺ ចំពោះប្រជាជាតិរបស់លោក ភាពល្អបរិសុទ្ធនៃអត្តចរិតរបស់លោក និងភាពថ្លៃថ្នូរនៃបុគ្គលិកលក្ខណៈរបស់លោក ព្រោះលោកបានសុំឱ្យអ្វីដែលបានកើតឡើងអំពីរូបលោក ត្រូវបានតបស្នងវិញដោយជំនួយ និងភាពប្រសើរ។
អាន់ណាវ៉ាវី បាននិយាយថា៖ បើសិនជាមានគេសួរថា៖ ហេតុអ្វីបានជាលោកបួងសួងអាក្រក់ទៅលើនរណាម្នាក់ដែលតាមពិត ជននោះមិនសមនឹងទទួលការបួងសួងបែបនោះ ឬក៏លោកជេរប្រមាថគេ ឬដាក់បណ្ដាសាគេ ឬអ្វីផ្សេងទៀត? ចម្លើយគឺផ្អែកលើអ្វីដែលសាសនវិទូឥស្លាមបានឆ្លើយ ហើយដោយសង្ខេបមកមានពីរទស្សនៈ៖ ទីមួយ៖ ជននោះមិនសមនឹងទទួលនូវទង្វើបែបនោះនៅចំពោះអល់ឡោះជាម្ចាស់ចំពោះផ្នែកខាងក្នុង។ ក៏ប៉ុន្តែក្នុងភាពជាក់ស្ដែង(តាមសភាពខាងក្រៅ) ជននោះ គឺសមនឹងទទួលបានវា ដោយរូបគេបង្ហាញឲ្យណាពី ﷺ ឃើញថា រូបគេសមនឹងទទួលបានបែបនេះ ខណៈដែលធាតុពិត(ផ្នែកខាងក្នុង) គឺរូបគេពុំសក្តិសមនឹងទទួលបានបែបនេះឡើយ។ ណាពី ﷺ ត្រូវបានគេបង្គាប់ឲ្យកាត់សេចក្ដីតាមសភាពខាងក្រៅ(អ្វីដែលបង្ហាញចេញមក) ហើយអល់ឡោះជាអ្នកទទួលបន្ទុកចំពោះរឿងអាថ៌កំបាំង(ចេតនាខាងក្នុង)។ ទីពីរ៖ អ្វីដែលកើតឡើងពីលោក ដូចជាការជេរប្រមាថ ការបួងសួងមិនល្អជាដើម គឺមិនមែនជាចេតនារបស់លោកនោះឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែជាទម្លាប់នៃការនិយាយរបស់ពួកអារ៉ាប់ក្នុងការភ្ជាប់ពាក្យសម្ដីរបស់ពួកគេដោយគ្មានការភ្ជាប់នូវចេតនាពិតប្រាកដឡើយ ដូចជាការនិយាយថា៖ “تَرِبَت يمينك” (សូមឲ្យដៃអ្នកប្រឡាក់ដោយធូលី) ឬ “عَقْرَى حَلْقَى” (សូមឱ្យរាងកាយរបស់អ្នករងរបួស ហើយសក់របស់អ្នកជ្រុះ)។ នេះរួមបញ្ចូលទាំងហាទីស្ហ៖ “لا كبرت سنك” (សូមកុំឲ្យអ្នកធំពេញវ័យ)។ ចំណែកឯនៅក្នុងហាទីស្ហមូអាវីយ៉ះ៖ “ لا أشبع الله بطنك” (សូមអល់ឡោះកុំឲ្យពោះអ្នកឆ្អែត) ក៏ដូចជាពាក្យស្រដៀងគ្នាផ្សេងទៀត ដែលពួកគេនិយាយពាក្យទាំងនេះមិនមានគោលបំណងក្នុងការបួងសួងពិតប្រាកដនោះឡើយ។ ក៏ប៉ុន្តែ ណាពី ﷺ លោកបារម្ភខ្លាចក្រែងពាក្យសម្ដីណាមួយក្នុងចំណោមពាក្យទាំងនោះស្របនឹងពេលវេលាដែល ទទួលបានការឆ្លើយតបពិតប្រាកដ(ពីអល់ឡោះ)។ ហេតុនេះហើយ ទើបលោកសុំពីព្រះជាម្ចាស់របស់លោកដោយសុំឲ្យទ្រង់ប្រែក្លាយពាក្យពេចន៍ទាំងនោះទៅជាក្តីមេត្តាករុណា ជាការលុបលាងនូវបាបកម្ម ជាអំពើល្អ ជាការជម្រះសម្អាត និង ជាផលបុណ្យជំនួសវិញ។ ជាការពិតណាស់ រឿងបែបនេះ កម្រកើតមានពីណាពី ﷺ ណាស់។ ហើយណាពី ﷺ លោកមិនមែនជាមនុស្សអសីលធម៌ ឃោរឃៅ ចូលចិត្តជេរប្រមាថ ហើយក៏មិនមែនជាអ្នកដែលសងសឹកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...