រ៉ស៊ូលុលឡោះ ﷺ លោកតែងងូតទឹកសម្អាតកាយពីជូនុបដោយប្រើទឹកមួយសក និងយកវូហ្ទុដោយប្រើទឹកមួយមុទ។
Choose an available translation of this Hadeeth
Hadeeth text
អំពី សាហ្វីណះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកតែងងូតទឹកសម្អាតកាយពីជូនុបដោយប្រើទឹកមួយសក និងយកវូហ្ទុដោយប្រើទឹកមួយមុទ។
Explanation
Benefits
ស៊ូណិតប្រើប្រាស់ទឹកឲ្យបានតិចក្នុងពេលយកវូហ្ទុ និងក្នុងការងូតទឹកត្រឹមកម្រិតចាំបាច់ ហើយពិតណាស់ នេះគឺជាការចង្អុលបង្ហាញរបស់ណាពី ﷺ។
គោលបំណង គឺការធ្វើឱ្យបានពេញលេញនៅក្នុងការយកវូហ្ទុ និងការងូតទឹកដោយយកចិត្តទុកដាក់លើប្រការស៊ូណិត និងសុជីវធម៌ ដោយមិនមានការខ្ជះខ្ជាយ និងក៏មិនមានការខ្វះខាតនោះដែរ ព្រមទាំងពិចារណាលើកត្តាផ្សេងៗទៀតដូចជា ពេលវេលា ទឹកច្រើន ឬតិចជាដើម។
ពាក្យថា “ជូនុប” គឺសំដៅលើការបញ្ចេញទឹកកាម ឬការរួមមេត្រី។ គេឲ្យឈ្មោះវាដូចនេះ ព្រោះវារារាំងអ្នកដែលមានជូនុបពីការសឡាត និងការគោរពសក្ការៈមួយចំនួនទៀត រហូតដល់គេជម្រះសម្អាតកាយអំពីវា។
សក៖ ជាខ្នាតរង្វាល់ដែលគេស្គាល់ជាទូទៅ។ ពាក្យថា សក គឺសំដៅលើសកណាពី ដែលមានទម្ងន់ ៤៨០មីសក៏លនៃស្រូវបាឡេដែលល្អ ហើយបើគិតជាលីត្រ គឺស្មើនឹង៣លីត្រ។
មុទ៖ ជាខ្នាតរង្វាល់ឥស្លាម ដែលស្មើនឹងមួយកំបង់ដៃនៃមនុស្សមានមាឌមធ្យម។ មួយមុទស្មើនឹងមួយភាគបួននៃសក យោងតាមការឯកភាពគ្នារបស់សាសនវិទូខាងផ្នែកច្បាប់ឥស្លាម ហើយដែលស្មើនឹង ៧៥០ មិល្លីលីត្រ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

