ចូរអ្នកកត់ត្រាចុះ។ ពិតណាស់ ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់ថា គ្មានអ្វីមួយដែលចេញអំពីវា(មាត់រ៉ស៊ូលុលឡោះ)ឡើយ លើកលែងតែជាការពិត”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ ខ្ញុំធ្លាប់បានកត់ត្រាទុករាល់អ្វីទាំងអស់ដែលខ្ញុំបានឮពីរ៉ស៊ូលុលឡោះ ﷺ ដោយខ្ញុំចង់ទន្ទេញវា។ ពេលនោះ ពួកគួរ៉ស្ហបានហាមខ្ញុំ និងបាននិយាយថា៖ តើអ្នកកត់ត្រាទុករាល់អ្វីទាំងអស់ដែលអ្នកបានឮវាពីរ៉ស៊ូលុលឡោះ ﷺ ឬ ខណៈដែលរ៉ស៊ូលុលឡោះ ﷺ លោកមានប្រសាសន៍ទាំងនៅពេលកំពុងខឹង និងពេលស្ងប់ស្ងាត់នោះ? ដូចនេះ ខ្ញុំក៏ឈប់កត់ត្រា ហើយខ្ញុំបានរំលឹករឿងនេះប្រាប់រ៉ស៊ូលុលឡោះ ﷺ។ ពេលនោះ លោកបានយកម្រាមដៃរបស់លោកចង្អុលទៅកាន់មាត់របស់លោក ហើយលោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកត់ត្រាចុះ។ ពិតណាស់ ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់ថា គ្មានអ្វីមួយដែលចេញអំពីវា(មាត់រ៉ស៊ូលុលឡោះ)ឡើយ លើកលែងតែជាការពិត”។
Explanation
ហើយខ្ញុំបានប្រាប់រ៉ស៊ូលុលឡោះ ﷺ នូវអ្វីដែលពួកគេបាននិយាយ។ ពេលនោះ លោកបានយកម្រាមដៃចង្អុលទៅកាន់មាត់របស់លោក ហើយបានមានប្រសាសន៍ថា៖ ចូរអ្នកកត់ត្រាចុះ។ ពិតណាស់ ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់ថា គ្មានអ្វីមួយដែលចេញអំពីវាឡើយ លើកលែងតែជាការពិតគ្រប់កាលៈទេសៈទាំងអស់ ទាំងពេលខឹង និងពេលស្ងប់ស្ងាត់។
ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពីណាពីរបស់ទ្រង់ ﷺ ថា៖ ﴿وَمَا يَنْطِقُ عَنِ الْهَوَىٰ. إِنْ هُوَ إِلَّا وَحْيٌ يُوحَىٰ﴾
(ហើយគេមិននិយាយតាមទំនើងចិត្ដឡើយ។ អ្វីដែលគេនិយាយគ្មានអ្វីក្រៅពីវ៉ាហ៊ីដែលត្រូវបានគេ(អល់ឡោះ)វ៉ាហ៊ីមកនោះឡើយ)។
Benefits
ការយកចិត្តទុកដាក់របស់សហាហ្ពាត់ رضي الله عنهم លើការថែរក្សា និងផ្សព្វផ្សាយស៊ុណ្ណះ។
អនុញ្ញាតឲ្យធ្វើការស្បថទោះបីជាមិនត្រូវបានគេស្នើក៏ដោយ ដូចជាដើម្បីបញ្ជាក់ពីបញ្ហាអ្វីមួយជាដើម។
ការកត់ត្រាចំណេះដឹង គឺជាមូលហេតុដ៏សំខាន់មួយជួយដល់ការថែក្សាចំណេះដឹង។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

