HadeethEnc · 1.9.0
ណាពី ﷺ លោកមិនដឹងថាស៊ូរ៉ោះណាចប់ត្រឹមណានោះឡើយ រហូតទាល់តែគេបញ្ចុះ “بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ” មកកាន់លោក។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ ណាពី ﷺ លោកមិនដឹងថាស៊ូរ៉ោះណាចប់ត្រឹមណានោះឡើយ រហូតទាល់តែគេបញ្ចុះ “بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ” មកកាន់លោក។
02
Explanation
អ៊ិពនូអាប់ហ្ពាស رضي الله عنهما បានបញ្ជាក់ថា ជាការពិតណាស់ ស៊ូរ៉ោះឬជំពូកនៃគម្ពីរគួរអានត្រូវបានគេបញ្ចុះទៅកាន់ណាពី ﷺ ក៏ប៉ុន្តែលោកមិនដឹងថា ស៊ូរ៉ោះណាចប់ត្រឹមណានោះឡើយ រហូតទាល់តែគេបញ្ចុះ “بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ” មកកាន់លោក។ ពេលនោះទើបលោកដឹងថា ស៊ូរ៉ោះខាងដើមត្រូវបានបញ្ចប់ ហើយត្រូវចាប់ផ្តើមស៊ូរ៉ោះថ្មី។
03
Benefits
“بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ” គឺជាអ្នកដែលបែងចែករវាងស៊ូរ៉ោះមួយទៅស៊ូរ៉ោះមួយ លើកលែងតែរវាងស៊ូរ៉ោះ អាល់អាន់ហ្វាល និងស៊ូរ៉ោះ អាត់តាវហ្ពះ ប៉ុណ្ណោះ។
Attribution
[رواه أبو داود]
Categories
Share
Share hadeeth
Sharing options · 0 Total shares

