HadeethEnc · 1.9.0
រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាចំពោះអ្នកដែលសូកសំណូក និងអ្នកដែលស៊ីសំណូកនៅក្នុងការកាត់ក្តី។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាចំពោះអ្នកដែលសូកសំណូក និងអ្នកដែលស៊ីសំណូកនៅក្នុងការកាត់ក្តី។
02
Explanation
ណាពី ﷺ លោកបានបួងសួងឲ្យអល់ឡោះជាម្ចាស់ដាក់បណ្តាសា បណ្តេញចេញឆ្ងាយពីក្តីមេត្តាករុណារបស់ទ្រង់ចំពោះអ្នកដែលបង់សំណូកឲ្យគេ និងអ្នកដែលទទួលសំណូកពីគេ។
ហើយក្នុងចំណោមនោះ គឺការផ្តល់សំណូកទៅឲ្យចៅក្រម ឬអ្នកកាត់ក្តីដើម្បីឱ្យពួកគេមានភាពលំអៀងនៅក្នុងការសម្រេចចិត្តដោះស្រាយ។ ដូច្នេះអ្នកផ្តល់សំណូកនឹងទទួលបាននូវអ្វីដែលគេចង់បានដោយភាពមិនត្រឹមត្រូវ។
ហើយក្នុងចំណោមនោះ គឺការផ្តល់សំណូកទៅឲ្យចៅក្រម ឬអ្នកកាត់ក្តីដើម្បីឱ្យពួកគេមានភាពលំអៀងនៅក្នុងការសម្រេចចិត្តដោះស្រាយ។ ដូច្នេះអ្នកផ្តល់សំណូកនឹងទទួលបាននូវអ្វីដែលគេចង់បានដោយភាពមិនត្រឹមត្រូវ។
03
Benefits
ហាមឃាត់ការផ្តល់សំណូក ការទទួលសំណូក ការធ្វើជាខ្សែរយៈក្នុងកិច្ចការនេះ ក៏ដូចជាការជួយលើកិច្ចការនេះ ត្បិតការធ្វើដូច្នោះ គឺជាការជួយគ្នា សហការគ្នាលើប្រការខុសឆ្គង។
ការសូកប៉ាន់ស្ថិតក្នុងចំណោមបាបកម្មធំ ព្រោះរ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាទាំងចំពោះអ្នកដែលបង់សំណូក និងទាំងអ្នកដែលទទួលសំណូក។
ការសូកប៉ាន់នៅក្នុងការកាត់ក្តី គឺជាបទឧក្រិដ្ឋដ៏ធំ និងជាបាបកម្មដ៏ធំមួយផងដែរ ត្បិតការធ្វើដូច្នោះ គឺនាំមកនូវអំពើអយុត្តិធម៌ និងការកាត់ក្តីខុសពីអ្វីដែលអល់ឡោះបានបញ្ចុះមក។

Attribution
[رواه الترمذي وأحمد]
Categories
Share
Share hadeeth
Sharing options · 0 Total shares