HadeethEnc · 1.9.0
“ចូរពួកអ្នកតស៊ូប្រឆាំងនឹងពួកពហុទេពនិយមដោយទ្រព្យសម្បត្តិរបស់អ្នក ខ្លួនប្រាណរបស់អ្នក និងអណ្តាតរបស់អ្នក”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកតស៊ូប្រឆាំងនឹងពួកពហុទេពនិយមដោយទ្រព្យសម្បត្តិរបស់អ្នក ខ្លួនប្រាណរបស់អ្នក និងអណ្តាតរបស់អ្នក”។
02
Explanation
ណាពី ﷺ លោកបានបង្គាប់ប្រើឱ្យតស៊ូប្រឆាំងនឹងពួកគ្មានជំនឿ(កាហ្វៀរ) និងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងពួកគេតាមគ្រប់មធ្យោបាយតាមលទ្ធភាពដែលអាចធ្វើបានដើម្បីឱ្យបន្ទូលរបស់អល់ឡោះជាម្ចាស់ខ្ពង់ខ្ពស់ឡើង ក្នុងចំណោមនោះ៖
ទីមួយ៖ ចំណាយទ្រព្យសម្បត្តិក្នុងការប្រយុទ្ធប្រឆាំងនឹងពួកគេ ដូចជាការទិញអាវុធ និងបរិច្ចាគដល់អ្នកដែលតស៊ូប្រយុទ្ធជាដើម។
ទីពីរ៖ ចេញទៅប្រយុទ្ធប្រឆាំងនឹងពួកគេដោយផ្ទាល់។
ទីបី៖ អំពាវនាវពួកគេមកកាន់សាសនានេះដោយពាក្យសម្តី បង្ហាញភស្តុតាង និងឆ្លើយតបទៅកាន់ពួកគេ។

03
Benefits
ជំរុញឲ្យប្រយុទ្ធប្រឆាំងនឹងពួកពហុទេពនិយមដោយខ្លួនប្រាណ ទ្រព្យសម្បត្តិ និងពាក្យសម្តីអាស្រ័យទៅតាមសមត្ថភាពរបស់បុគ្គលម្នាក់ៗ។ ការតស៊ូប្រយុទ្ធ(ជីហាទ)មិនសំដៅត្រឹមតែការប្រយុទ្ធដោយខ្លួនប្រាណផ្ទាល់នោះទេ។
ដាក់កាតព្វកិច្ចឲ្យតស៊ូប្រយុទ្ធ(ជីហាទ) ហើយវាអាចជាកាតព្វកិច្ចជាលក្ខណៈបុគ្គលម្នាក់ៗ(ហ្វើរទូអ៊ីន) ឬក៏ជាកាតព្វកិច្ចជាលក្ខណៈរួម(ហ្វើរទូគីហ្វាយ៉ះ)។
អល់ឡោះជាម្ចាស់ទ្រង់បានបញ្ញត្តិច្បាប់បង្គាប់ប្រើឲ្យតស៊ូប្រយុទ្ធ(ជីហាទ)ដោយសារហេតុផលមួយចំនួន ក្នុងចំណោមនោះ៖ ទីមួយ. ដើម្បីប្រឆាំងនឹងការធ្វើស្ហ៊ីរិក និងអ្នកដែលធ្វើស្ហ៊ីរិក ព្រោះអល់ឡោះជាម្ចាស់មិនទទួលយកអំពើស្ហ៊ីរិកជាដាច់ខាត។ ទីពីរ. ដើម្បីលុបបំបាត់ឧបសគ្គដែលរារាំងផ្លូវនៃការអំពាវនាវទៅកាន់អល់ឡោះ។ ទីបី. ដើម្បីការពារគោលជំនឿពីអ្វីដែលប្រឆាំងនឹងគោលជំនឿនោះ។ ទីបួន. ដើម្បីការពារពួកមូស្លីម ទឹកដីរបស់ពួកគេ កិត្តិយសរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេ។

Attribution
[رواه أبو داود والنسائي وأحمد]
Categories
Share
Share hadeeth
Sharing options · 0 Total shares