“លក្ខណៈពីរយ៉ាងនៅក្នុងខ្លួនមនុស្សដែលជាទង្វើរបស់ពួកគ្មានជំនឿ គឺការដៀលពូជ និងការយំទួញសោកចំពោះសព”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “លក្ខណៈពីរយ៉ាងនៅក្នុងខ្លួនមនុស្សដែលជាទង្វើរបស់ពួកគ្មានជំនឿ គឺការដៀលពូជ និងការយំទួញសោកចំពោះសព”។
Explanation
ទីមួយ៖ ដៀលពូជពង្ស មើលងាយ និងមានភាពក្រអឺតក្រទម ក្អេងក្អាងដាក់អ្នកដទៃ។
ទីពីរ៖ ការស្រែកយំទួញសោកពេលជួបគ្រោះដោយការខឹងសម្បាចំពោះព្រេងវាសនាដែលអល់ឡោះបានកំណត់ ឬហែកសម្លៀកបំពាក់ខ្លួនឯងដោយក្តីសោកសង្រេងខ្លាំង។
Benefits
ចាំបាច់ត្រូវមានការអត់ធ្មត់នៅពេលជួបគ្រោះ ហើយមិនត្រូវមានការខឹងសម្បាឡើយ។
ទង្វើទាំងនេះស្ថិតក្នុងលក្ខណៈនៃភាពគ្មានជំនឿកម្រិតស្រាល(កាហ្វៀរតូច) ហើយមិនមែនមានន័យថា អ្នកដែលលក្ខណៈណាមួយក្នុងចំណោមលក្ខណៈអ្នកគ្មានជំនឿ គឺនឹងក្លាយជាអ្នកគ្មានជំនឿដែលត្រូវចេញពីសាសនានោះទេ លុះត្រាតែគេប្រព្រឹត្តនូវលក្ខណៈណាមួយដែលជាលក្ខណៈនៃភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)។
សាសនាអ៊ីស្លាមហាមឃាត់រាល់ប្រការទាំងឡាយដែលនាំឱ្យមានការបែកបាក់រវាងអ្នកមូស្លីម ដូចជាការប្រមាថពូជពង្សអ្នកដទៃជាដើម។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

