HadeethEnc · 1.9.0
اللَّهُمَّ قِنِي عَذَابَكَ يَوْمَ تَجْمَعُ أَوْ تَبْعَثُ عِبَادَكَ" (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីទណ្ឌកម្មរបស់ទ្រង់នៅថ្ងៃដែលទ្រង់ប្រមូលផ្តុំ ឬបង្កើតខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ឲ្យរស់ឡើងវិញផងចុះ)។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី ហ៊ូហ្សៃហ្វះ ពិន អាល់យ៉ាម៉ាន رضي الله عنه ណាពី ﷺ នៅពេលលោកចង់សម្រាន្ដ លោកដាក់ដៃរបស់លោកក្រោមក្បាល។ បន្ទាប់មក លោកសូត្រថា៖
" اللَّهُمَّ قِنِي عَذَابَكَ يَوْمَ تَجْمَعُ أَوْ تَبْعَثُ عِبَادَكَ"
(ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីទណ្ឌកម្មរបស់ទ្រង់នៅថ្ងៃដែលទ្រង់ប្រមូលផ្តុំ ឬបង្កើតខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ឲ្យរស់ឡើងវិញផងចុះ)។
02
Explanation
ណាពី ﷺ នៅពេលលោកចង់សម្រាន្ដ គឺលោកដាក់ដៃស្តាំរបស់លោកកល់ក្រោមថ្ពាល់ស្តាំ ហើយសូត្រថា៖ اللَّهُمَّ قِنِي عَذَابَكَ يَوْمَ تَجْمَعُ أَوْ تَبْعَثُ عِبَادَكَ"
(ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីទណ្ឌកម្មរបស់ទ្រង់នៅថ្ងៃដែលទ្រង់ប្រមូលផ្តុំ ឬបង្កើតខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ឲ្យរស់ឡើងវិញផងចុះ) ពោលគឺថ្ងៃបរលោក។

03
Benefits
ឧត្តមភាពនៃទូអាដ៏មានពរជ័យនេះ ហើយគប្បីថែរក្សាលើការសូត្រទូអានេះដើម្បីជាការអនុវត្តតាមណាពី ﷺ។
ស៊ូណិតគេងផ្អៀងទៅខាងស្តាំ។
អាស្ស៊ិនទី បាននិយាយថា៖ ប្រសាសន៍របស់ណាពី ﷺ ៖ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីទណ្ឌកម្មរបស់ទ្រង់” បង្ហាញថា ចំពោះអ្នកដែលមានសតិបញ្ញាពេញលេញគប្បីចាត់ទុកការដេក ជាមធ្យោបាយក្នុងការរំលឹកពីសេចក្តីស្លាប់ និងការបង្កើតឲ្យរស់ឡើងវិញក្រោយពេលស្លាប់។
ការការពារពីទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់នៅថ្ងៃបរលោក គឺកើតឡើងដោយក្តីសប្បុរស និងក្តីមេត្តាករុណារបស់ទ្រង់តាមរយៈការចង្អុលបង្ហាញខ្ញុំបម្រើរបស់ទ្រង់ឲ្យសាងនូវទង្វើកុសល និងការអភ័យទោសពីអល់ឡោះចំពោះបាបកម្មរបស់គេ។
ការឱនលំទោនរបស់ណាពី ﷺ ចំពោះម្ចាស់របស់លោក និងជាអ្នកគ្រប់គ្រងថែរក្សារូបលោក។
ទទួលស្គាល់ការប្រមូលផ្តុំ និងកន្លែងវិលត្រឡប់ ហើយពិតណាស់មនុស្សលោកទាំងអស់នឹងវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកគេដើម្បីទទួលការជំនុំជម្រះលើទង្វើរបស់ខ្លួន។ ហេតុនេះ ជនណាដែលទទួលបាននូវប្រការល្អ ចូរឲ្យគេថ្លែងសរសើរអល់ឡោះ។ តែជនណាដែលទទួលបានផ្សេងពីនេះ ចូរកុំឲ្យគេបន្ទោសនរណាក្រៅពីខ្លួនឯងឲ្យសោះ។ តាមពិត វាជាទង្វើរបស់ពួកគេដែលអល់ឡោះជាម្ចាស់បានកត់ត្រាទុកឲ្យពួកគេប៉ុណ្ណោះ។
ការយកចិត្តទុកដាក់របស់សហាហ្ពាត់ رضي الله عنهم លើការបញ្ជាក់ពីស្ថានភាព ឬលក្ខណៈនៃការសម្រាន្តរបស់ណាពី ﷺ ។
សម្តីរបស់អ្នករាយការណ៍៖ “លោកដាក់ដៃស្តាំរបស់លោកក្រោមថ្ពាល់” វាគឺជាទម្លាប់មួយរបស់ណាពី ﷺ ដែលលោកតែងធ្វើកិច្ចការទាំងឡាយនឹងផ្នែកខាងស្តាំ លើកលែងតែមានភស្តុតាងដែលបញ្ជាក់ផ្ទុយពីនេះ។
ការគេងផ្អៀងទៅផ្នែកខាងស្តាំ គឺធ្វើឲ្យយើងឆាប់ដឹងខ្លួន ដោយសារតែបេះដូងមិនមានភាពថេរឡើយនៅក្នុងស្ថានភាពនោះ និងធ្វើឲ្យបេះដូងបានធូរព្រោះតែវានៅខាងឆ្វេង។ ប្រសិនបើគេគេងផ្អៀងទៅខាងឆ្វេង គឺបង្កគ្រោះថ្នាក់ដល់បេះដូងដោយសារខ្លួនប្រាណសង្កត់ពីលើវា។

Attribution
[رواه الترمذي]
Categories
Share
Share hadeeth
Sharing options · 0 Total shares