តើខ្ញុំមិនបានចាត់តាំងអ្នក(នូវកិច្ចការមួយ)ដូចដែលរ៉ស៊ូលុលឡោះ ﷺ បានចាត់តាំងខ្ញុំ(ឲ្យធ្វើវា)ទេឬ? គឺអ្នកមិនត្រូវបន្សល់ទុកនូវរូបចម្លាក់ណាមួយឡើយ លើកលែងតែអ្នកកម្ទេចវា ហើយក៏មិនត្រូវទុកឱ្យផ្នូរណាមួយខ្ពស់(ផុតពីដី)នោះដែរ លើកលែងតែអ្នកពង្រាបវាឱ្យស្មើ។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូអាល់ហៃយ៉ាច អាល់អាសាទី បាននិយាយថា៖ អាលី ពិន អាពីត៏លិប បាននិយាយមកកាន់ខ្ញុំថា៖ តើខ្ញុំមិនបានចាត់តាំងអ្នក(នូវកិច្ចការមួយ)ដូចដែលរ៉ស៊ូលុលឡោះ ﷺ បានចាត់តាំងខ្ញុំ(ឲ្យធ្វើវា)ទេឬ? គឺអ្នកមិនត្រូវបន្សល់ទុកនូវរូបចម្លាក់ណាមួយឡើយ លើកលែងតែអ្នកកម្ទេចវា ហើយក៏មិនត្រូវទុកឱ្យផ្នូរណាមួយខ្ពស់(ផុតពីដី)នោះដែរ លើកលែងតែអ្នកពង្រាបវាឱ្យស្មើ។
Explanation
ហើយរាល់ផ្នូរទាំងឡាយដែលគេលើកឲ្យខ្ពស់ផុតពីដី គឺត្រូវពង្រាបវាឲ្យស្មើដីវិញ ព្រមទាំងវាយកម្ទេចសំណង់នានាដែលគេបានសាងសង់ពីលើផ្នូរនោះ។ គេអាចលើកជាពំនូកមិនខ្ពស់ពេកពីដី ពោលគឺអាចលើកខ្ពស់ត្រឹមប្រហែលមួយចំអាមបាន។
Benefits
បង្គាប់ប្រើឲ្យបំបាត់ប្រការអាក្រក់ដោយដៃប្រសិនបើគេមានអំណាច ឬមានសមត្ថភាពក្នុងការធ្វើដូច្នោះ។
ការយកចិត្តទុកដាក់របស់ណាពី ﷺ លើការលុបបំបាត់រាល់អ្វីដែលបង្ហាញពីស្លាកស្នាមនៃសម័យកាលអវិជ្ជា ដូចជារូបភាព រូបចម្លាក់ និងសំណង់នានាដែលគេសង់នៅលើផ្នូរ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

