ពិតណាស់ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយបាននិយាយជាមួយលោកអំពីកិច្ចការមួយចំនួន។ ក្រោយមក បុរសនោះបាននិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងលោកមានចេតនា(វានឹងកើតឡើង)។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើអ្នកចាត់ទុកខ្ញុំស្មើនឹងអល់ឡោះឬ? អ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយបាននិយាយជាមួយលោកអំពីកិច្ចការមួយចំនួន។ ក្រោយមក បុរសនោះបាននិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងលោកមានចេតនា(វានឹងកើតឡើង)។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើអ្នកចាត់ទុកខ្ញុំស្មើនឹងអល់ឡោះឬ? អ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។
Explanation
Benefits
ចាំបាច់ហាមឃាត់ពីអំពើអាក្រក់។
រ៉ស៊ូលុលឡោះ ﷺ លោកការពារគោលជំនឿឯកទេពនិយម(តាវហេទ) និងបិទផ្លូវទាំងឡាយដែលនាំទៅរកអំពើស្ហ៊ីរិក។
នៅពេលហាមឃាត់ពីប្រការអាក្រក់ គប្បីលើអ្នកហាមឃាត់ត្រូវណែនាំដល់អ្នកដែលខ្លួនហាមឃាត់នូវប្រការផ្សេងដែលច្បាប់អនុញ្ញាតមកជំនួសឲ្យប្រការហាមឃាត់នោះវិញ ជាការអនុវត្តតាមគំរូរ៉ស៊ូលុលឡោះ ﷺ ។
សំយោគរវាងប្រសាសន៍របស់រ៉ស៊ូលុលឡោះ ﷺ ក្នុងហាទីស្ហនេះថា៖ “អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)” និងប្រសាសន៍របស់លោកក្នុងហាទីស្ហផ្សេងទៀតថា៖ “អ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា(វានឹងកើតឡើង)។ បន្ទាប់មក ទើបអ្នកមានចេតនា” គឺមានន័យថា ការនិយាយថា៖ “អ្វីដែលអល់ឡោះមានចេតនា(វានឹងកើតឡើង)។ បន្ទាប់មក ទើបអ្នកមានចេតនា” គឺត្រូវបានអនុញ្ញាត។ ប៉ុន្តែការនិយាយថា៖ “អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)” គឺល្អជាង។
អ្នកអាចនិយាយថា៖ “អ្វីដែលអល់ឡោះមានចេតនា(វានឹងកើតឡើង)។ បន្ទាប់មក ទើបអ្នកមានចេតនា”។ តែជាការប្រសើរ អ្នកគួរនិយាយថា៖ “អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

