HadeethEnc · 1.9.0
“ក្នុងចំណោមពួកអ្នក ជនណាភ្ញាក់នៅពេលព្រឹកដោយមានភាពសុខសាន្តក្នុងខ្លួន មានសុខសន្ដិភាព មានអាហារគ្រប់គ្រាន់សម្រាប់ថ្ងៃនោះ គឺហាក់ដូចជារូបគេមានអ្វីៗទាំងអស់នៅក្នុងលោកិយ”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អ៊ូពៃទិលឡះ ពិន មៀហសន់ អាល់អាន់សរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ក្នុងចំណោមពួកអ្នក ជនណាភ្ញាក់នៅពេលព្រឹកដោយមានភាពសុខសាន្តក្នុងខ្លួន មានសុខសន្ដិភាព មានអាហារគ្រប់គ្រាន់សម្រាប់ថ្ងៃនោះ គឺហាក់ដូចជារូបគេមានអ្វីៗទាំងអស់នៅក្នុងលោកិយ”។
02
Explanation
ណាពី ﷺ លោកបានប្រាប់ថា៖ ឱអ្នកមូស្លីមទាំងឡាយ! ជនណាក្នុងចំណោមពួកអ្នកដែលភ្ញាក់ឡើងនាពេលព្រឹកដោយមានសុខភាពល្អ គ្មានជំងឺដង្កាត់ផ្សេងៗនៅក្នុងខ្លួន មានសុវត្ថិភាពសម្រាប់ខ្លួនឯង គ្រួសារ និងការធ្វើដំណើរដោយមិនមានការភ័យខ្លាច ហើយមានអាហារហូបចុកគ្រប់គ្រាន់សម្រាប់ថ្ងៃនោះពីប្រភពដែលស្របច្បាប់(ហាឡាល់) គឺរូបគេហាក់ដូចជាត្រូវបានផ្តល់ឲ្យនូវលោកិយទាំងមូលអ៊ីចឹង។
03
Benefits
បញ្ជាក់ពីតម្រូវការចាំបាច់របស់មនុស្សចំពោះសុខភាពល្អ សន្តិភាព និងអាហារ។
ចាំបាច់លើមនុស្សត្រូវថ្លែងសរសើរនិងថ្លែងអំណរគុណអល់ឡោះជាម្ចាស់ចំពោះឧបការគុណទាំងនេះ។
លើកទឹកចិត្តឱ្យមនុស្សមានភាពស្កប់ស្កល់ និងលះបង់ក្នុងលោកិយ។
ចាំបាច់លើមនុស្សត្រូវថ្លែងសរសើរនិងថ្លែងអំណរគុណអល់ឡោះជាម្ចាស់ចំពោះឧបការគុណទាំងនេះ។
លើកទឹកចិត្តឱ្យមនុស្សមានភាពស្កប់ស្កល់ និងលះបង់ក្នុងលោកិយ។
Attribution
[رواه الترمذي وابن ماجه]
Categories
Share
Share hadeeth
Sharing options · 0 Total shares

