HadeethEnc · 1.9.0
ការខ្មាសអៀន គឺជាផ្នែកមួយនៃជំនឿ
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ ណាពី ﷺ លោកបានឮបុរសម្នាក់កំពុងផ្ដល់ដំបូន្មានដល់បងប្អូនរបស់ខ្លួនកុំឲ្យមានការខ្មាសអៀន។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ការខ្មាសអៀន គឺជាផ្នែកមួយនៃជំនឿ”។
02
Explanation
ណាពី ﷺ លោកបានឮបុរសម្នាក់កំពុងផ្ដល់ដំបូន្មានដល់បងប្អូនរបស់ខ្លួនឲ្យបោះបង់ការខ្មាសអៀនច្រើន។ ពេលនោះ លោកក៏បានបញ្ជាក់ដល់បុរសនោះថា ជាការពិតណាស់ ការខ្មាសអៀន គឺជាផ្នែកមួយនៃជំនឿ ហើយពិតណាស់ វាមិននាំមកនូវអ្វីក្រៅពីប្រការល្អឡើយ។
ហើយការខ្មាសអៀន គឺផ្ទុកនូវការប្រព្រឹត្តនូវអំពើណាដែលល្អ ហើយបោះបង់នូវអំពើណាដែលអាក្រក់។
ហើយការខ្មាសអៀន គឺផ្ទុកនូវការប្រព្រឹត្តនូវអំពើណាដែលល្អ ហើយបោះបង់នូវអំពើណាដែលអាក្រក់។
03
Benefits
អ្វីដែលរារាំងអ្នកពីអំពើល្អ គេមិនហៅថា ការខ្មាសអៀនឡើយ។ ផ្ទុយទៅវិញ គេហៅថា កំសាក និងអសមត្ថភាព។
ការខ្មាសអៀនចំពោះអល់ឡោះ គឺតាមរយៈការអនុវត្តបទបញ្ជាទាំងឡាយដែលទ្រង់បង្គាប់ប្រើ ហើយបោះបង់ចោលនូវប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
ការខ្មាសអៀនចំពោះមនុស្ស គឺតាមរយៈការគោរពឲ្យតម្លៃពួកគេ ផ្តល់ឲ្យពួកគេនូវឋានៈរបស់ពួកគេ ហើយចៀសវាងនូវទម្លាប់ដែលមិនល្អ។

Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares