“មនុស្សលោកនឹងត្រូវគេប្រមូលផ្ដុំនៅថ្ងៃបរលោកដោយគ្មានស្បែកជើងពាក់ គ្មានសម្លៀកបំពាក់ និងមិនទាន់ខតាន់
Choose an available translation of this Hadeeth
Hadeeth text
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មនុស្សលោកនឹងត្រូវគេប្រមូលផ្ដុំនៅថ្ងៃបរលោកដោយគ្មានស្បែកជើងពាក់ គ្មានសម្លៀកបំពាក់ និងមិនទាន់ខតាន់”។ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើបុរស និងស្ដ្រីមិនមើលគ្នាទៅវិញទៅមកហើយ? លោកបានឆ្លើយថា៖ “ឱអាអ៊ីស្ហះ! កិច្ចការនៅថ្ងៃនោះធ្ងន់ធ្ងរជាងការមើលគ្នាទៅវិញទៅមកទៅទៀត”។
Explanation
Benefits
បញ្ជាក់ថា ជាការពិតណាស់ មនុស្សលោកនឹងមិនធ្លាក់ទៅក្នុងអំពើបាបឡើយ លើកលែងតែក្នុងស្ថានភាពដែលរូបគេធ្វេសប្រហែសប៉ុណ្ណោះ ព្រោះថា ប្រសិនបើគេនឹកឃើញពីភាពធំធេងនៃអ្នកដែលខ្លួនបានប្រឆាំង ឬនឹកឃើញពីទណ្ឌកម្មរបស់ទ្រង់ ម្ល៉ោះរូបគេនឹងមិនធ្វេសប្រហែស ឬព្រងើយកន្តើយនឹងការរំលឹកដល់អល់ឡោះ ថ្លែងអំណរគុណទ្រង់ និងគោរពសក្ការៈយ៉ាងល្អទៅចំពោះទ្រង់មួយប៉ព្រិចភ្នែកណានោះឡើយ។ ហេតុនេះហើយទើបយើងឃើញថា អ្នកដែលនៅកន្លែងប្រមូលផ្តុំ ពួកគេរវល់ ឬយកចិត្តទុកដាក់តែនឹងខ្លួនឯងប៉ុណ្ណោះដោយមិនមើលទៅកាន់គ្នាឡើយ។
បង្ហាញពីភាពខ្មាសអៀនរបស់ស្ត្រីក្នុងសម័យកាលរ៉ស៊ូលុលឡោះ ﷺ។ ក្នុងហាទីស្ហនេះ អាអ៊ីស្ហះ رضي الله عنها បានបង្ហាញពីអារម្មណ៍ខ្មាសអៀននៅពេលដែលគាត់ឮថា ជាការពិតណាស់ ភាវៈទាំងអស់នឹងត្រូវគេប្រមូលផ្តុំក្នុងលក្ខណៈអាក្រាតកាយ ទាំងបុរស ទាំងស្ត្រី។
បង្ហាញពីភាពខ្មាសអៀនរបស់ស្ត្រីក្នុងសម័យកាលរ៉ស៊ូលុលឡោះ ﷺ។ ក្នុងហាទីស្ហនេះ អាអ៊ីស្ហះ رضي الله عنها បានបង្ហាញពីអារម្មណ៍ខ្មាសអៀននៅពេលដែលគាត់ឮថា ជាការពិតណាស់ ភាវៈទាំងអស់នឹងត្រូវគេប្រមូលផ្តុំក្នុងលក្ខណៈអាក្រាតកាយ ទាំងបុរស ទាំងស្ត្រី។
ការខតាន់៖ ចំពោះបុរស គឺការកាត់ស្បែកចុងលិង្គដែលគ្របលើក្បាលលិង្គ។ ចំណែកឯស្ត្រីវិញ គឺការកាត់សាច់ឆ្តេញ(សិរ)ដែលប្រៀបដូចចែមាន់ឈ្មោល។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

