HadeethEnc · 1.9.0
“មិនមែនជាអ្នកខ្លាំងពូកែដោយការបោកចំបាប់ឡើយ។ តាមពិតអ្នកខ្លាំងពូកែ(ពិតប្រាកដ) គឺអ្នកដែលអាចទប់ខ្លួនបាននៅពេលខឹង”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនមែនជាអ្នកខ្លាំងពូកែដោយការបោកចំបាប់ឡើយ។ តាមពិតអ្នកខ្លាំងពូកែ(ពិតប្រាកដ) គឺអ្នកដែលអាចទប់ខ្លួនបាននៅពេលខឹង”។
02
Explanation
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ភាពខ្លាំងពូកែពិតប្រាកដ គឺពុំមែនជាភាពខ្លាំងពូកែខាងរាងកាយ ឬក៏អ្នកដែលអាចផ្តួលអ្នកខ្លាំងពូកែឲ្យរាបនោះឡើយ។ តាមពិត អ្នកខ្លាំងពូកែពិតប្រាកដ គឺអ្នកដែលតស៊ូយកឈ្នះលើខ្លួនឯងនៅពេលដែលខ្លួនក្រោធខឹងខ្លាំង ព្រោះនេះគឺបង្ហាញពីភាពខ្លាំងលើការគ្រប់គ្រងខ្លួនឯង និងការយកឈ្នះលើស្ហៃតន។
03
Benefits
ឧត្តមភាពនៃការមានភាពខន្តី និងការចេះទប់ខ្លួននៅពេលខឹង ហើយវាជាទង្វើកុសលមួយដែលឥស្លាមជំរុញ។
ការតស៊ូយកឈ្នះលើខ្លួនឯងនៅពេលក្រោធខឹង គឺធ្ងន់ធ្ងរជាងការតស៊ូយកឈ្នះលើសត្រូវទៅទៀត។
សាសនាឥស្លាមបានផ្លាស់ប្តូរការយល់ឃើញដែលអវិជ្ជាពាក់ព័ន្ធនឹងភាពខ្លាំងទៅកាន់អត្តចរិតមួយដ៏ប្រពៃ។ ជាការពិតណាស់ អ្នកខ្លាំងពិតប្រាកដ គឺអ្នកដែលអាចទប់កំហឹងខ្លួនឯងបាន។
ត្រូវចៀសវាងឲ្យឆ្ងាយពីការខឹងសម្បា ព្រោះវាជាមូលហេតុមួយដែលអាចនាំមកនូវគ្រោះថ្នាក់ដល់បុគ្គល និងសង្គម។

Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares