“ប្រសិនបើកូនចៅអាហ្ទាំមានទ្រព្យសម្បត្តិពេញជ្រលងភ្នំពីរ គេប្រាកដជាចង់បានពេញជ្រលងភ្នំបី
Choose an available translation of this Hadeeth
Hadeeth text
អំពី អាណាស رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើកូនចៅអាហ្ទាំមានទ្រព្យសម្បត្តិពេញជ្រលងភ្នំពីរ គេប្រាកដជាចង់បានពេញជ្រលងភ្នំបី។ ហើយគ្មានអ្វីអាចបំពេញពោះកូនចៅអាហ្ទាំបានឡើយ លើកលែងតែដីប៉ុណ្ណោះ។ ហើយអល់ឡោះទ្រង់ទទួលយកការសារភាពកំហុសចំពោះជនណាដែលបានសារភាពកំហុស”។
Explanation
Benefits
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះជាការរិះគន់ចំពោះការព្យាយាមយកចិត្តទុកដាក់នឹងលោកិយ ចង់បានអ្វីច្រើនៗ និងស្រឡាញ់ពេញចិត្តការរស់នៅក្នុងលោកិយ។
អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុសចំពោះជនណាដែលបានសារភាពកំហុសពីលក្ខណៈមិនល្អទាំងឡាយ។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបានបង្ហាញថា ភាគច្រើននៃកូនចៅអាហ្ទាំគឺតែងតែព្យាយាមយកចិត្តទុកដាក់នឹងលោកិយ។ ដូច្នេះហើយ ទើបត្រូវបានបញ្ជាក់បន្ថែមដោយប្រសាសន៍របស់ណាពី ﷺ ថា៖ “ហើយអល់ឡោះទ្រង់ទទួលយកការសារភាពកំហុសចំពោះជនណាដែលបានសារភាពកំហុស”។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

