HadeethEnc · 1.9.0
“ពិតប្រាកដណាស់ អ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ទាំងឡាយ នៅចំពោះមុខអល់ឡោះជាម្ចាស់ គឺស្ថិតនៅលើវេទិកាដែលធ្វើអំពីពន្លឺ ស្ថិតនៅផ្នែកខាងស្តាំនៃម្ចាស់ដ៏មហាសប្បុរស ហើយព្រះហត្ថទាំងទ្វេរបស់ទ្រង់ គឺខាងស្តាំ
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ទាំងឡាយ នៅចំពោះមុខអល់ឡោះជាម្ចាស់ គឺស្ថិតនៅលើវេទិកាដែលធ្វើអំពីពន្លឺ ស្ថិតនៅផ្នែកខាងស្តាំនៃម្ចាស់ដ៏មហាសប្បុរស ហើយព្រះហត្ថទាំងទ្វេរបស់ទ្រង់ គឺខាងស្តាំ គឺអ្នកដែលប្រកាន់នូវភាពយុត្ដិធម៌នៅក្នុងការកាត់ក្ដីរបស់ខ្លួន នៅក្នុងក្រុមគ្រួសាររបស់ខ្លួន និងអ្វីដែលខ្លួនគ្រប់គ្រង”។
02
Explanation
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ្នកដែលកាត់សេចក្តីរវាងមនុស្សដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន និងនៅក្រោមច្បាប់របស់ខ្លួនដោយភាពយុត្តិធម៌ ត្រឹមត្រូវ ពិតណាស់ពួកគេនឹងបានអង្គុយនៅលើវេទិកាដ៏ខ្ពស់ដែលត្រូវបានបង្កើតពីពន្លឺ ជាការលើកតម្កើង និងផ្តល់កិត្តិយសដល់ពួកគេនៅថ្ងៃបរលោក។ ហើយវេទិកាកិត្តិយសនេះ គឺស្ថិតនៅផ្នែកខាងស្តាំនៃម្ចាស់ដ៏មហាសប្បុរស។ ហើយព្រះហត្ថទាំងទ្វេរបស់អល់ឡោះជាម្ចាស់ គឺខាងស្តាំ។
03
Benefits
ឧត្តមភាពនៃការប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ និងជំរុញឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌។
ភាពយុត្តិធម៌ទូទៅ គឺគ្របដណ្តប់លើការគ្រប់គ្រងទាំងអស់ រួមទាំងការកាត់សេចក្តីរវាងមនុស្សទាំងឡាយ សូម្បីរវាងភរិយា កូនៗ និងផ្សេងៗទៀត។
បញ្ជាក់ពីឋានៈរបស់អ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ទាំងឡាយនៅថ្ងៃបរលោក។
អ្នកមានជំនឿទាំងឡាយ គឺមានឋានៈខុសៗគ្នានៅថ្ងៃបរលោកអាស្រ័យទៅតាមទង្វើដែលគេបានសាង។
វិធីសាស្ត្រលើកទឹកចិត្ត គឺជាវិធីសាស្ត្រមួយនៅក្នុងការអំពាវនាវ(ហ្ទាក់វ៉ះ)ដែលជំរុញឲ្យអ្នកត្រូវគេអំពាវនាវគោរពប្រតិបត្តិអល់ឡោះ។

Attribution
[رواه مسلم]
Categories
Share
Share hadeeth
Sharing options · 0 Total shares