គេបានរំលឹកពីបុរសម្នាក់នៅចំពោះមុខណាពី ﷺ ថា បុរសនោះគេងនៅពេលយប់ រហូតដល់ភ្លឺ។ លោកបានមានប្រសាសន៍ថា៖ “បុរសនោះត្រូវស្ហៃតននោមដាក់ត្រចៀកទាំងពីររបស់គាត់ (ឬនោមដាក់ត្រចៀកម្ខាងរបស់គាត់)”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ គេបានរំលឹកពីបុរសម្នាក់នៅចំពោះមុខណាពី ﷺ ថា បុរសនោះគេងនៅពេលយប់ រហូតដល់ភ្លឺ។ លោកបានមានប្រសាសន៍ថា៖ “បុរសនោះត្រូវស្ហៃតននោមដាក់ត្រចៀកទាំងពីររបស់គាត់ (ឬនោមដាក់ត្រចៀកម្ខាងរបស់គាត់)”។
Explanation
Benefits
ត្រូវប្រុងប្រយ័ត្នពីស្ហៃតនដែលអង្គុយចាំមនុស្សនៅគ្រប់ផ្លូវដើម្បីរារាំងរូបគេពីការគោរពប្រតិបត្តិអល់ឡោះ។
អ៊ិពនូហាជើរ បាននិយាយថា៖ ពាក្យថា៖ “មិនបានក្រោកសឡាត” អាចសំដៅលើគ្រប់ប្រភេទនៃសឡាត ឬអាចសំដៅទៅលើសឡាតជាក់លាក់ណាមួយ ដូចជាសឡាតពេលយប់ ឬសឡាតដែលជាកាតព្វកិច្ច។
អាត់តៃពី បាននិយាយថា៖ ហេតុផលដែលត្រចៀកត្រូវបានលើកឡើងជាពិសេសជាងភ្នែក ទោះបីជាភ្នែកមានទំនាក់ទំនងច្រើនជាមួយការដេកក៏ដោយ គឺដើម្បីបង្ហាញពីភាពធ្ងន់នៃការដេក ព្រោះការស្តាប់គឺជាប្រភពនៃការភ្ញាក់។ ហើយការជ្រើសរើសពាក្យ “នោម” គឺព្រោះវាជ្រាបចូលទៅក្នុងប្រហោង និង សរសៃឈាមយ៉ាងងាយស្រួល និងឆាប់រហ័ស ធ្វើឱ្យសរីរាង្គទាំងមូលមានភាពខ្ជិលច្រអូស។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

