HadeethEnc · 1.9.0
ណាពី ﷺ លោកមិនធ្លាប់រក្សាសឡាតស៊ូណិតណាមួយខ្លាំងជាងពីររ៉ក្អាត់នៃសឡាតស៊ូណិតហ្វាជើរឡើយ។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ ណាពី ﷺ លោកមិនធ្លាប់រក្សាសឡាតស៊ូណិតណាមួយខ្លាំងជាងពីររ៉ក្អាត់នៃសឡាតស៊ូណិតហ្វាជើរឡើយ។
02
Explanation
អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها បានប្រាប់ថា គ្មានសឡាតស៊ូណិតណាមួយដែលណាពី ﷺ លោកយកចិត្តទុកដាក់ និងថែរក្សាវាខ្ជាប់ខ្ជួនខ្លាំងជាងពីររ៉ក្អាត់មុនសឡាតស៊ូពុសឡើយ។
03
Benefits
សឡាតស៊ូណិត គឺជាសឡាតទាំងឡាយក្រៅពីសឡាតហ្វើរទូ(សឡាតដែលជាកាតព្វកិច្ច) ហើយអត្ថន័យក្នុងហាទីស្ហនេះ គឺសំដៅលើសឡាតស៊ូណិតរ៉វ៉ាតិបដែលជាសឡាតស៊ូណិតអមហ្វើរទូ។
សឡាតស៊ូណិតរ៉វ៉ាតិបមាន៖ ពីររ៉ក្អាត់មុនសឡាតស៊ូពុស បួនរ៉ក្អាត់មុនសឡាតហ្ស៊ូហោរ ពីររ៉ក្អាត់បន្ទាប់ពីសឡាតហ្ស៊ូហោរ ពីររ៉ក្អាត់បន្ទាប់ពីសឡាតម៉ាហ្គ្រឹប និងពីររ៉ក្អាត់បន្ទាប់ពីសឡាតអ៊ីស្ហា។
សឡាតរ៉វ៉ាតិបពីររ៉ក្អាត់មុនសឡាតស៊ូពុស គឺគេសឡាតទាំងក្នុងពេលមិនធ្វើដំណើរ និងទាំងក្នុងពេលធ្វើដំណើរ ខុសពីសឡាតរ៉វ៉ាតិបនៃសឡាតហ្ស៊ូហោរ ម៉ាហ្គ្រឹប និងអ៊ីស្ហា គឺគេសឡាតតែក្នុងពេលមិនធ្វើដំណើរប៉ុណ្ណោះ។
សង្កត់ធ្ងន់ចំពោះពីររ៉ក្អាត់មុនសឡាតស៊ូពុស។ ហេតុនេះ គេមិនគប្បីធ្វេសប្រហែសឡើយ។

Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares