មនុស្សដែលរីករាយចំពោះការជួយអន្តរាគមន៍របស់ខ្ញុំជាងគេបំផុតនៅថ្ងៃបរលោក គឺអ្នកដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយស្មោះសចេញពីដួងចិត្តរបស់គេ ឬចេញពីខ្លួនរបស់គេ”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ គាត់បាននិយាយថា៖ មានគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាដែលរីករាយចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាងគេបំផុតនៅថ្ងៃបរលោកនោះ? រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយថា៖ “ឱអាពូហ៊ូរ៉យរ៉ោះ! ខ្ញុំពិតជាគិតថា គ្មាននរណាម្នាក់សួរខ្ញុំអំពីរឿងនេះមុនអ្នកនោះឡើយ ព្រោះខ្ញុំបានឃើញពីការយកចិត្តទុកដាក់របស់អ្នកចំពោះ(ការរៀន)ហាទីស្ហ។ មនុស្សដែលរីករាយចំពោះការជួយអន្តរាគមន៍របស់ខ្ញុំជាងគេបំផុតនៅថ្ងៃបរលោក គឺអ្នកដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយស្មោះសចេញពីដួងចិត្តរបស់គេ ឬចេញពីខ្លួនរបស់គេ”។
Explanation
Benefits
ការជួយអន្តរាគមន៍របស់ណាពី ﷺ គឺជាការទទូចអង្វរករទៅកាន់អល់ឡោះជាម្ចាស់សូមកុំឲ្យទ្រង់បញ្ចូលអ្នកដែលសក្តិសមនឹងចូលឋាននរកទៅក្នុងឋាននរក និងអ្នកដែលបានចូលហើយសូមឲ្យបញ្ចេញជននោះពីឋាននរកមកវិញ ចំពោះជនទាំងឡាយដែលមានជំនឿចំពោះអល់ឡោះតែមួយគត់(មានតាវហេទក្នុងខ្លួន)។
ឧត្តមភាពនៃកាលីម៉ះតាវហេទ(لا إله إلا الله) ចំពោះអ្នកដែលពោលវាដោយចិត្តស្មោះសចំពោះអល់ឡោះ និងឥទ្ធិពលដ៏ធំធេងរបស់វា។
ការសម្រេចឲ្យបាននូវកាលីម៉ះតាវហេទ(لا إله إلا الله) គឺតាមរយៈការដឹងពីអត្ថន័យរបស់វា និងអនុវត្តទៅតាមអ្វីដែលវាទាមទារ។
ឧត្តភាពរបស់អាពូហ៊ូរ៉យរ៉ោះ رضي الله عنه និងការយកចិត្តទុកដាក់របស់គាត់ចំពោះចំណេះដឹង។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

