“ជាការពិតណាស់ សឡាតដែលមានលក្ខណៈធ្ងន់ធ្ងរចំពោះពួកពុតត្បុតជាងគេ គឺសឡាតអ៊ីស្ហា និងសឡាតស៊ូពុស។ ហើយប្រសិនបើពួកគេដឹងអំពីផលបុណ្យនៃសឡាតទាំងពីរនេះ ពួកគេប្រាកដជានឹងទៅសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ សឡាតដែលមានលក្ខណៈធ្ងន់ធ្ងរចំពោះពួកពុតត្បុតជាងគេ គឺសឡាតអ៊ីស្ហា និងសឡាតស៊ូពុស។ ហើយប្រសិនបើពួកគេដឹងអំពីផលបុណ្យនៃសឡាតទាំងពីរនេះ ពួកគេប្រាកដជានឹងទៅសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ។ ជាការពិតណាស់ ខ្ញុំពិតជាចង់ប្រើនរណាម្នាក់ឲ្យគេអ៊ីក៏ម៉ះសឡាត។ បន្ទាប់មក ខ្ញុំប្រើនរណាម្នាក់ឲ្យធ្វើជាអ៊ីម៉ាំដឹកនាំមនុស្សសឡាត។ បន្ទាប់មកទៀត ខ្ញុំក៏ចេញទៅជាមួយមនុស្សមួយចំនួនទៀត ដោយយកអុសសំដៅទៅកាន់ក្រុមដែលមិនមកចូលរួមសឡាត រួចដុតផ្ទះរបស់ពួកគេចោល”។
Explanation
ហើយពិតណាស់ ណាពី ﷺ លោកបានតាំងចិត្តនឹងប្រើឲ្យគេអ៊ីក៏ម៉ះ ហើយលោកចាត់តាំងបុរសម្នាក់ឲ្យធ្វើជាអ៊ីម៉ាំដឹកនាំមនុស្សសឡាតជំនួសលោក។ បន្ទាប់មកទៀតលោកក៏ចេញទៅជាមួយមនុស្សមួយចំនួនទៀត ដោយយកអុសជាច្រើនបាច់សំដៅទៅកាន់ក្រុមដែលមិនមកចូលរួមសឡាត រួចដុតផ្ទះរបស់ពួកគេចោល ព្រោះតែភាពធ្ងន់ធ្ងរនៃអ្វីដែលពួកគេបានប្រព្រឹត្ត។ ក៏ប៉ុន្តែជាក់ស្តែងលោកមិនបានធ្វើដូច្នោះឡើយត្បិតនៅក្នុងផ្ទះនោះ គឺមានស្ត្រី ក្មេងៗ អ្នកជំងឺ ក៏ដូចជាអ្នកដទៃទៀតក្រៅពីពួកគេក្នុងចំណោមអ្នកដែលច្បាប់អនុគ្រោះឲ្យដែលពួកគេពុំមានបាបកម្មអ្វីឡើយ។
Benefits
ពួកពុតត្បុត ពួកគេគោរពសក្ការៈពុំមែនក្នុងគោលបំណងអ្វីក្រៅពីចង់ឲ្យគេមើលឃើញ និងដឹងឮនោះឡើយ។ ដូចនេះ ពួកគេមិនទៅសឡាតឡើយ លើកលែងតែក្នុងពេលដែលមានមនុស្សមើលឃើញពួកគេប៉ុណ្ណោះ។
ផលបុណ្យដ៏ធំធេងនៃការសឡាតអ៊ីស្ហា និងស៊ូពុសជាលក្ខណៈរួមគ្នា(ជើម៉ាអះ) ហើយសក្តិសមបំផុតនឹងចូលរួមសឡាតទាំងពីរនេះ ទោះបីជាត្រូវវារទៅក៏ដោយ។
ការថែរក្សាលើការសឡាតអ៊ីស្ហា និងសឡាតស៊ូពុស គឺចាកផុតពីភាពពុតត្បុត ហើយការគេចវេះមិនចូលរួមសឡាតពីរនេះ គឺស្ថិតក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកពុតត្បុត។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

