افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3285[صحيح]
HadeethEnc · 1.9.0

នៅពេលដែលបុគ្គលណាម្នាក់នៃពួកអ្នកយល់សប្ដិ៍ឃើញ អ្វីដែលគាត់ស្រលាញ់ វាគឺមកអំពីអល់ឡោះ ហេតុនេះ ចូរអោយគាត់ថ្លែងអំណរ គុណចំពោះអល់ឡោះ និងនិយាយអំពីវា នៅពេលគាត់យល់សប្ដិ៍ឃើញអ្វីដែលគាត់មិនពេញចិត្ដនោះ វាគឺមកអំពីស្សៃតន (បិសាច) ហេតុនេះ ចូរអោយគាត់សុំពីអល់ឡោះ អោយបញ្ជៀសប្រការអាក្រក់ នោះអំពីគាត់ ហើយមិនត្រូវនិយាយប្រាប់អ្នកណាម្នាក់ឡើយ វានឹងមិនអាចបង្ក ភាពអាក្រក់ដល់គាត់ឡើយ"។

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه ពិតណាស់ គាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ " នៅពេលដែលបុគ្គលណាម្នាក់នៃពួកអ្នកយល់សប្ដិ៍ឃើញ អ្វីដែលគាត់ស្រលាញ់ វាគឺមកអំពីអល់ឡោះ ហេតុនេះ ចូរអោយគាត់ថ្លែងអំណរ គុណចំពោះអល់ឡោះ និងនិយាយអំពីវា នៅពេលគាត់យល់សប្ដិ៍ឃើញអ្វីដែលគាត់មិនពេញចិត្ដនោះ វាគឺមកអំពីស្សៃតន (បិសាច) ហេតុនេះ ចូរអោយគាត់សុំពីអល់ឡោះ អោយបញ្ជៀសប្រការអាក្រក់ នោះអំពីគាត់ ហើយមិនត្រូវនិយាយប្រាប់អ្នកណាម្នាក់ឡើយ វានឹងមិនអាចបង្ក ភាពអាក្រក់ដល់គាត់ឡើយ"។
02

Explanation

ព្យាការី (ស.អ.វ) បានប្រាប់ថា សុបិន្តល្អដែលនាំមកនូវក្តីរីករាយនៅក្នុងការគេង គឺមកពីអល់ឡោះ។ លោកបានណែនាំឱ្យសរសើរតម្កើងអល់ឡោះចំពោះសុបិន្តនោះ និងប្រាប់អ្នកដទៃអំពីវា។ ចំណែកឯពេលដែលគេឃើញអ្វីដែលគេមិនចូលចិត្តនិងធ្វើឱ្យគេកើតទុក្ខ នោះគឺមកពីស្សៃតន ។ ដូច្នេះគេគួរស្វែងរកការការពារពីអល់ឡោះពីរឿងអាក្រក់របស់វា ហើយមិនគួរប្រាប់វាទៅនរណាម្នាក់ឡើយ។ ព្រោះវានឹងមិនធ្វើឱ្យគេមានគ្រោះថ្នាក់ទេ ដោយសារអល់ឡោះបានធ្វើឱ្យអ្វីដែលបានរៀបរាប់ខាងលើជាមូលហេតុនៃការការពារពីគ្រោះថ្នាក់ដែលកើតចេញពីសុបិន្តនោះ។
03

Benefits

ប្រភេទនៃសុបិន្តមានបីយ៉ាង៖ ១- សុបិន្តល្អ ៖ គឺជាសុបិន្តពិតប្រាកដ និងជាដំណឹងល្អពីអល់ឡោះដែលមនុស្សឃើញដោយខ្លួនឯង ឬត្រូវបានគេឃើញសម្រាប់គាត់។ ២- ការនិយាយជាមួយខ្លួនឯង៖ គឺជាអ្វីដែលមនុស្សគិតនិងនិយាយជាមួយខ្លួនឯងពេលភ្ញាក់។ ៣- ការធ្វើឱ្យកើតទុក្ខនិងការបំភិតបំភ័យពីស្សៃតន៖ គឺជាការបង្កើតការភ័យខ្លាចនិងរឿងគួរឱ្យតក់ស្លុតពីស្សៃតន ដើម្បីធ្វើឱ្យកូនចៅអាដាំ(មនុស្ស)កើតទុក្ខ។
សេចក្តីសង្ខេបនៃអ្វីដែលត្រូវបានរៀបរាប់ទាក់ទងនឹងសុបិន្តល្អមានបីចំណុច៖ ១- ត្រូវសរសើរលើកតម្កើងអល់ឡោះចំពោះសុបិន្តនោះ ២- ត្រូវរីករាយចំពោះសុបិន្តនោះ ៣- ត្រូវប្រាប់សុបិន្តនោះទៅកាន់អ្នកដែលយើងស្រឡាញ់ប៉ុណ្ណោះ មិនមែនប្រាប់ទៅអ្នកដែលយើងស្អប់នោះទេ។
ប្រការដែលគប្បីធ្វើពេលយល់សុបិនអាក្រក់មានប្រាំចំណុច៖ ១. សុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់សុបិននោះ។ ២. សុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់ស្ហៃតន។ ៣. ត្រូវផ្លុំស្តោះទៅខាងឆ្វេងចំនួនបីដងនៅពេលភ្ញាក់ដឹងខ្លួន។ ៤. មិនត្រូវប្រាប់សុបិននោះទៅនរណាម្នាក់ឡើយ។ ៥. ប្រសិនបើចង់គេងវិញ ត្រូវប្រែខ្លួនទៅម្ខាងទៀត។ ពិតណាស់ សុបិនអាក្រក់នោះវាមិនអាចបង្កគ្រោះថ្នាក់អ្វីដល់គេឡើយ។
អ៊ិពនូហាជើរ បាននិយាយថា៖ បុព្វហេតុនៃការហាមមិនឲ្យប្រាប់សុបិនល្អទៅកាន់អ្នកដែលខ្លួនមិនចូលចិត្តគឺ ប្រសិនបើគេប្រាប់សុបិនល្អនោះទៅកាន់អ្នកដែលខ្លួនមិនចូលចិត្ត គឺជននោះអាចបកស្រាយសុបិននោះទៅជាអ្វីដែលរូបគេមិនចូលចិត្ត ព្រោះតែការស្អប់ ឬការឈ្នានីស ព្រោះថាសុបិននោះវាអាចកើតឡើងដូចអ្វីដែលជននោះបកស្រាយ ឬក៏អាចធ្វើឱ្យអ្នកដែលយល់សប្តិនោះឆាប់មានអារម្មណ៍កើតទុក្ខ និងព្រួយបារម្ភ។ ដូច្នេះហើយទើបគេហាមមិនឲ្យប្រាប់សុបិនទៅកាន់អ្នកដែលខ្លួនមិនចូលចិត្ត ដោយសារតែមូលហេតុនេះ។
ត្រូវថ្លែងសរសើរអល់ឡោះជាម្ចាស់នៅពេលទទួលបានឧបការគុណ និងនៅពេលទទួលបាននូវភាពចម្រុងចម្រើន ព្រោះវាមូលហេតុដែលនាំឲ្យប្រការទាំងនោះទៅមុខបន្ត។

Attribution

[رواه البخاري]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...