“នៅពេលដែលខ្ញុំបម្រើអល់ឡោះដែលជាអ្នកអ៊ីស្លាម(ឬអ្នកមានជំនឿ)យកវូហ្ទុដោយគេបានលាងមុខរបស់ខ្លួន រាល់បាបកម្មនានាដែលគេបានមើលនឹងភ្នែករបស់គេនឹងហូរចេញពីមុខរបស់គេជាមួយទឹក(ឬជាមួយនឹងតំណក់ទឹកចុងក្រោយ)។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលខ្ញុំបម្រើអល់ឡោះដែលជាអ្នកអ៊ីស្លាម(ឬអ្នកមានជំនឿ)យកវូហ្ទុដោយគេបានលាងមុខរបស់ខ្លួន រាល់បាបកម្មនានាដែលគេបានមើលនឹងភ្នែករបស់គេនឹងហូរចេញពីមុខរបស់គេជាមួយទឹក(ឬជាមួយនឹងតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងដៃទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលដៃទាំងពីររបស់គេបានកាន់នឹងហូរចេញពីដៃទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងជើងទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលជើងទាំងពីររបស់គេបានដើរទៅធ្វើនោះនឹងហូរចេញពីជើងទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ) រហូតដល់គេចេញពីវូហ្ទុមកដោយជ្រះស្អាតពីបាបកម្មទាំងឡាយ”។
Explanation
Benefits
ក្នុងចំណោមការចង្អុលបង្ហាញរបស់ណាពី ﷺ គឺលោកលើកទឹកចិត្តមនុស្សឱ្យគោរពប្រតិបត្តិ និងគោរពសក្ការៈដោយរំលឹកពីផលបុណ្យនៃទង្វើនោះ។
រាល់សរីរាង្គនីមួយៗរបស់មនុស្ស គឺធ្លាក់ក្នុងអំពើបាបមួយចំនួន។ ដូច្នេះ បាបកម្មទាំងឡាយ គឺវាតោងជាប់នឹងសរីរាង្គនីមួយៗដែលបានប្រព្រឹត្តអំពើបាប ហើយវានឹងហូរចេញឬជ្រុះចេញពីសរីរាង្គនីមួយៗដែលបានសារភាពកំហុស(តាវហ្ពាត់)។
ការយកវូហ្ទុ គឺជាការជម្រះសម្អាតរូបីតាមរយៈការលាងសម្អាតអវយវៈដែលត្រូវយកវូហ្ទុ និងជាការជម្រះសម្អាតអរូបីតាមរយៈការជម្រះសម្អាតនូវបាបកម្មដែលបានប្រព្រឹត្តដោយអវយវៈទាំងនោះ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

