HadeethEnc · 1.9.0
ណាពី ﷺ គឺជាមនុស្សខ្មាសអៀនបំផុតជាងស្រ្តីក្រមុំនៅក្នុងវាំងននរបស់នាងទៅទៀត។ នៅពេលដែលលោកមើលឃើញអ្វីមួយដែលលោកមិនពេញចិត្ដ ពួកយើងអាចដឹងតាមរយៈទឹកមុខរបស់លោក។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ណាពី ﷺ គឺជាមនុស្សខ្មាសអៀនបំផុតជាងស្រ្តីក្រមុំនៅក្នុងវាំងននរបស់នាងទៅទៀត។ នៅពេលដែលលោកមើលឃើញអ្វីមួយដែលលោកមិនពេញចិត្ដ ពួកយើងអាចដឹងតាមរយៈទឹកមុខរបស់លោក។
02
Explanation
អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បានប្រាប់ថា ណាពី ﷺ គឺជាមនុស្សម្នាក់ដែលមានភាពខ្មាសអៀនបំផុតជាងស្ត្រីក្រមុំព្រហ្មចារីដែលមិនទាន់រៀបការនិងរួមរស់ជាមួយបុរសដែលនៅតែក្នុងផ្ទះរបស់ខ្លួនទៅទៀត។ ដោយសារតែភាពខ្មាសអៀនដ៏ខ្លាំងរបស់លោក នៅពេលដែលលោកមិនពេញចិត្តប្រការអ្វីមួយ គឺលោកប្រែទឹកមុខ ហើយលោកមិននិយាយអ្វីឡើយ។ ផ្ទុយទៅវិញ បណ្តាសហាហ្ពាត់របស់លោកអាចយល់ពីការមិនពេញចិត្តរបស់លោកចំពោះប្រការនោះតាមរយៈទឹកមុខរបស់លោក។
03
Benefits
បញ្ជាក់ពីភាពខ្មាសអៀនរបស់ណាពី ﷺ ដែលជាចរិតលក្ខណៈដ៏អស្ចារ្យមួយ។
ភាពខ្មាសអៀនរបស់ណាពី ﷺ បានកើតឡើងនៅដរាបណាច្បាប់របស់អល់ឡោះមិនត្រូវបានរំលោភបំពាន។ តែនៅពេលដែលច្បាប់ត្រូវបានរំលោភបំពាន ណាពី ﷺ នឹងមានការខឹងសម្បា ហើយបញ្ជា និងហាមឃាត់សហាហ្ពាត់របស់លោក។
ជំរុញឱ្យប្រកាន់ខ្ជាប់នូវភាពខ្មាសអៀន ព្រោះវាជំរុញឱ្យខ្លួនឯងធ្វើអំពើល្អ និងចៀសវាងពីអំពើអាក្រក់។

Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares