HadeethEnc · 1.9.0
“ក្នុងចំណោមការតស៊ូ(ជីហាទ)ដែលធំធេងបំផុត គឺការនិយាយពាក្យពិតនៅចំពោះមុខមេដឹកនាំដែលប្រព្រឹត្តអយុត្តិធម៌”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ក្នុងចំណោមការតស៊ូ(ជីហាទ)ដែលធំធេងបំផុត គឺការនិយាយពាក្យពិតនៅចំពោះមុខមេដឹកនាំដែលប្រព្រឹត្តអយុត្តិធម៌”។
02
Explanation
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ក្នុងចំណោមប្រភេទនៃការតស៊ូក្នុងមាគ៌ារបស់អល់ឡោះដែលមានលក្ខណៈធំធេងបំផុត និងមានប្រយោជន៍បំផុត គឺការនិយាយពាក្យយុត្តិធម៌ និងពាក្យពិតនៅចំពោះមុខអ្នកដឹកនាំ ឬអ្នកកាន់អំណាចដែលប្រព្រឹត្តអយុត្តិធម៌ ព្រោះវាជាការអនុវត្តន៍នូវគោលការណ៍នៅក្នុងច្បាប់អ៊ីស្លាមចំពោះការប្រើគ្នាឱ្យធ្វើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ទោះជាតាមរយៈពាក្យសម្តី សំណេរ សកម្មភាព ឬមធ្យោបាយផ្សេងទៀត ដែលនាំមកនូវប្រយោជន៍ និងលុបបំបាត់ភាពអន្តរាយ។
03
Benefits
ការប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់ពីអំពើអាក្រក់ គឺជាផ្នែកមួយនៃការតស៊ូ(ជីហាទ)។
ការផ្តល់ដំបូន្មានដល់អ្នកដឹកនាំ គឺជាការតស៊ូក្នុងមាគ៌ារបស់អល់ឡោះដែលមានលក្ខណៈធំធេងបំផុត ប៉ុន្តែត្រូវធ្វើឡើងដោយចំណេះដឹង គតិបណ្ឌិត និងភាពប្រាកដប្រជា។
អ៊ីម៉ាំ អាល់ខត់តពី បាននិយាយថា៖ តាមពិត ការធ្វើដូចនោះត្រូវបានចាត់ទុកជាការតស៊ូ(ជីហាទ)ដែលល្អបំផុត ព្រោះថាអ្នកដែលតស៊ូប្រឆាំងនឹងសត្រូវ ស្ថិតនៅចន្លោះក្តីសង្ឃឹមនិងការភ័យខ្លាចដោយមិនដឹងថា ខ្លួននឹងត្រូវឈ្នះ ឬចាញ់នោះឡើយ។ ចំណែកឯអ្នកដែលឈរចំពោះមុខអ្នកដឹកនាំ គឺស្ថិតក្រោមអំណាចរបស់អ្នកដឹកនាំនោះ។ នៅពេលរូបគេនិយាយពាក្យពិត និងបង្គាប់អ្នកដឹកនាំឱ្យធ្វើល្អ នោះរូបគេប្រឈមនឹងគ្រោះថ្នាក់ និងហានិភ័យដល់អាយុជីវិត។ ដូច្នេះ ធ្វើឲ្យវាក្លាយជាការតស៊ូដែលល្អបំផុត ដោយសារតែការភ័យខ្លាចគឺមានកម្រិតខ្ពស់។ ហើយមានអ្នកខ្លះយល់ថា តាមពិត វាជាការតស៊ូ(ជីហាទ)ដែលល្អបំផុត ព្រោះប្រសិនបើអ្នកដឹកនាំទទួលយកពាក្យសម្តីរបស់គេ វាអាចផ្តល់ប្រយោជន៍ដល់មនុស្សជាច្រើន ហើយប្រការល្អក៏កើតឡើង។

Attribution
[رواه أبو داود والترمذي وابن ماجه وأحمد]
Categories
Share
Share hadeeth
Sharing options · 0 Total shares