HadeethEnc · 1.9.0
“អាល់ហាសាន់ និង អាល់ហ៊ូសេន គឺជាចៅហ្វាយនៃយុវជននៅក្នុងឋានសួគ៌”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អាល់ហាសាន់ និង អាល់ហ៊ូសេន គឺជាចៅហ្វាយនៃយុវជននៅក្នុងឋានសួគ៌”។
02
Explanation
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ចៅប្រុសទាំងពីររបស់លោក គឺ ហាសាន់ និង ហូសេន ដែលជាកូនប្រុសរបស់អាលី ពិន អាពីត៏ឡឹប ជាមួយនឹង ហ្វាទីម៉ះ កូនស្រីរបស់ណាពី ﷺ គឺជាចៅហ្វាយនៃអ្នកដែលស្លាប់ក្នុងវ័យជាយុវជន និងបានចូលស្ថានសួគ៌ប្រកបដោយកិត្តិយសដ៏ខ្ពង់ខ្ពស់ ឬក៏គាត់ទាំងពីរជាចៅហ្វាយនៃយុវជននៅក្នុងស្ថានសួគ៌ លើកលែងតែបណ្តាណាពី និងខលីហ្វះអាល់រ៉ស្ហ៊ីទីន។
03
Benefits
ហាទីស្ហនេះបង្ហាញពីឧត្តមភាពរបស់ ហាសាន់ និង ហូសេន رضي الله عنهما ។
ចំពោះអត្ថន័យនៃហាទីស្ហ មានគេនិយាយថា៖ នៅពេលហាទីស្ហនេះបានលើកឡើង ពួកគេគឺជាមេដឹកនាំនៃយុវជនដែលនឹងចូលស្ថានសួគ៌នៅសម័យនោះ ឬក៏មានន័យថាពួកគេល្អប្រសើរជាងអ្នកដែលមិនមានការលើកតម្កើងទូទៅដូចជាណាពី និងខលីហ្វះ ឬក៏អាចមានន័យថាពួកគេជាមេដឹកនាំនៃអ្នកដែលមានលក្ខណៈសម្បត្តិនៃយុវជនដូចជាភាពក្លាហាន ចិត្តសប្បុរស និងភាពអង់អាច វាមិនមែនសំដៅទៅលើយុវភាពឡើយ ព្រោះហាសាន់ និង ហូសេន បានទទួលមរណៈភាពនៅពេលពួកគាត់មានវ័យចំណាស់។

Attribution
[رواه الترمذي وأحمد]
Categories
Share
Share hadeeth
Sharing options · 0 Total shares