HadeethEnc · 1.9.0
លោកមិនមែនជាមនុស្សអសីលធម៌ និងមិនធ្វើទង្វើអសីលធម៌នោះឡើយ ហើយក៏មិនមែនជាមនុស្សដែលស្រែកឡូឡានៅតាមផ្សារនោះដែរ។ ហើយលោកមិនតបតអំពើអាក្រក់ដោយអំពើអាក្រក់នោះឡើយ។ ក៏ប៉ុន្តែ លោកលើកលែងទោស និងអធ្យាស្រ័យ។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាពូអាប់ទុលឡោះ អាល់ជើទើលី បាននិយាយថា៖ ខ្ញុំបានសួរ អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها អំពីចរិតលក្ខណៈរបស់រ៉ស៊ូលុលឡោះ ﷺ ។ ពេលនោះ គាត់បាននិយាយថា៖ លោកមិនមែនជាមនុស្សអសីលធម៌ និងមិនធ្វើទង្វើអសីលធម៌នោះឡើយ ហើយក៏មិនមែនជាមនុស្សដែលស្រែកឡូឡានៅតាមផ្សារនោះដែរ។ ហើយលោកមិនតបតអំពើអាក្រក់ដោយអំពើអាក្រក់នោះឡើយ។ ក៏ប៉ុន្តែ លោកលើកលែងទោស និងអធ្យាស្រ័យ។
02
Explanation
មានគេសួរអ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها អំពីចរិតលក្ខណៈរបស់ណាពី ﷺ ។ ពេលនោះ គាត់បានឆ្លើយថា៖ ធម្មជាតិរបស់ណាពី ﷺ គឺលោកមិនមែនជាមនុស្សអសីលធម៌ទាំងក្នុងការនិយាយស្តី និងទង្វើ ហើយលោកក៏មិនព្យាយាមប្រព្រឹត្ត ឬមានចេតនាប្រព្រឹត្តទង្វើអសីលធម៌នោះដែរ។ ម្យ៉ាងទៀត លោកមិនមែនជាមនុស្សដែលស្រែកបន្លឺសំលេងខ្លាំងៗនៅតាមផ្សារឡើយ ហើយលោកក៏មិនតបតចំពោះអំពើអាក្រក់ដោយអំពើអាក្រក់នោះដែរ។ ផ្ទុយទៅវិញ លោកតបតដោយអំពើល្អ ហើយលោកលើកលែងទោសផ្នែកខាងក្នុង ហើយសម្តែងនូវការអធ្យាស្រ័យមកខាងក្រៅ។
03
Benefits
បង្ហាញពីអត្តចរិតដ៏ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តមរបស់ណាពី ﷺ និងការចាកឆ្ងាយពីអាកប្បកិរិយាមិនល្អ។
ជំរុញឱ្យប្រកាន់យកនូវសីលធម៌ល្អ និងចៀសវាងឲ្យឆ្ងាយពីអាកប្បកិរិយាមិនល្អ។
រិះគន់ចំពោះការប្រើពាក្យសម្តីអាសគ្រាម និងពាក្យសម្តីមិនសមរម្យ។
រិះគន់ចំពោះការបន្លឺសំឡេងខ្លាំងៗដាក់អ្នកដទៃ និងការស្រែកឡូឡាដាក់ពួកគេ។
ជំរុញឱ្យឆ្លើយតប ឬតបតចំពោះអំពើអាក្រក់ដោយអំពើល្អ លើកលែងទោស និងអត់ឱនអធ្យាស្រ័យ។
ជំរុញឱ្យប្រកាន់យកនូវសីលធម៌ល្អ និងចៀសវាងឲ្យឆ្ងាយពីអាកប្បកិរិយាមិនល្អ។
រិះគន់ចំពោះការប្រើពាក្យសម្តីអាសគ្រាម និងពាក្យសម្តីមិនសមរម្យ។
រិះគន់ចំពោះការបន្លឺសំឡេងខ្លាំងៗដាក់អ្នកដទៃ និងការស្រែកឡូឡាដាក់ពួកគេ។
ជំរុញឱ្យឆ្លើយតប ឬតបតចំពោះអំពើអាក្រក់ដោយអំពើល្អ លើកលែងទោស និងអត់ឱនអធ្យាស្រ័យ។
Attribution
[رواه الترمذي وأحمد]
Categories
Share
Share hadeeth
Sharing options · 0 Total shares

