HadeethEnc · 1.9.0
“ចូរអ្នកសឡាតដោយឈរ។ ប្រសិនបើអ្នកគ្មានលទ្ធភាព ចូរអ្នកសឡាតដោយអង្គុយ។ ហើយប្រសិនបើអ្នកគ្មានលទ្ធភាពទៀត ចូរអ្នកសឡាតដោយដេកផ្អៀង”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អ៊ិមរ៉ន ពិន ហ៊ូសៃន៍ رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់មានជំងឺឫសដូងបាត។ ពេលនោះ ខ្ញុំបានសួរណាពី ﷺ អំពីការសឡាត។ លោកបានឆ្លើយថា៖ “ចូរអ្នកសឡាតដោយឈរ។ ប្រសិនបើអ្នកគ្មានលទ្ធភាព ចូរអ្នកសឡាតដោយអង្គុយ។ ហើយប្រសិនបើអ្នកគ្មានលទ្ធភាពទៀត ចូរអ្នកសឡាតដោយដេកផ្អៀង”។
02
Explanation
ណាពី ﷺ លោកបានបញ្ជាក់ថា ជាគោលការណ៍ គឺត្រូវសឡាតដោយឈរ។ ប៉ុន្តែក្នុងករណីដែលគេមិនអាចសឡាតដោយឈរបាន គេអាចសឡាតដោយអង្គុយ។ ហើយប្រសិនបើគេមិនអាចសឡាតដោយអង្គុយទៀត គឺគេអាចសឡាតដោយដេកផ្អៀង។
03
Benefits
ការសឡាត គឺមិនអាចបោះបង់បានឡើយ ដរាបណាគេនៅមានប្រាជ្ញាស្មារតី។ តែវាអាចប្រែប្រួលពីស្ថានភាពមួយទៅស្ថានភាពមួយទៀតអាស្រ័យទៅតាមលទ្ធភាពដែលគេមាន។
ការអត់ឱន និងភាពងាយស្រួលរបស់សាសនាឥស្លាមដោយគេអាចគោរពសក្ការៈចំពោះអល់ឡោះទៅតាមលទ្ធភាពដែលគេមាន។
ការអត់ឱន និងភាពងាយស្រួលរបស់សាសនាឥស្លាមដោយគេអាចគោរពសក្ការៈចំពោះអល់ឡោះទៅតាមលទ្ធភាពដែលគេមាន។
Attribution
[رواه البخاري]
Categories
Share
Share hadeeth
Sharing options · 0 Total shares

