“ចូរអ្នករង់ចាំនូវរយៈពេលដែលរដូវរបស់អ្នកធ្លាប់មក។ បន្ទាប់មក ចូរអ្នកងូតទឹកសម្អាត”
Choose an available translation of this Hadeeth
Hadeeth text
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ គាត់បាននិយាយថា៖ អ៊ុមមូហាពីហ្ពះ ពិនទី ហ្ជះស្ហ៊ិន ដែលធ្លាប់ជាភរិយារបស់ អាប់ទុលរ៉ោះម៉ាន ពិន អោហ្វ បានត្អូញត្អែរទៅកាន់រ៉ស៊ូលុលឡោះ ﷺ អំពីឈាម(ដែលធ្លាក់មករហូត)។ ពេលនោះ លោកបានប្រាប់នាងថា៖ “ចូរអ្នករង់ចាំនូវរយៈពេលដែលរដូវរបស់អ្នកធ្លាប់មក។ បន្ទាប់មក ចូរអ្នកងូតទឹកសម្អាត”។ ដូចនេះ នាងក៏បានងូតទឹកនៅរៀងរាល់ពេលសឡាត។
Explanation
Benefits
ស្ត្រីដែលមានបញ្ហានេះ ត្រូវចាត់ទុកខ្លួនឯងថាកំពុងមានរដូវក្នុងរយៈពេលដែលនាងតែងមករដូវជាធម្មតា មុនពេលនាងជួបបញ្ហានេះ។
នៅពេលដែលផុតរយៈពេលនៃរដូវធម្មតារបស់ខ្លួន ស្ត្រីត្រូវបានចាត់ទុកថាជ្រះស្អាតពីឈាមរដូវ ទោះបីជាឈាមនៅតែបន្តធ្លាក់មកក៏ដោយ ហើយនាងត្រូវងូតទឹកសម្អាតខ្លួនពីឈាមរដូវនោះ។
ស្ត្រីដែលមានបញ្ហានេះមិនតម្រូវឲ្យងូតទឹកសម្អាតខ្លួនរៀងរាល់ពេលសឡាតឡើយ។ ការងូតទឹកសម្អាតខ្លួនរបស់ស្ត្រីជាសហាហ្ពាត់ខាងលើ គឺផ្អែកលើហេតុផលផ្ទាល់ខ្លួនរបស់នាងប៉ុណ្ណោះ។ ប្រសិនបើវាជាប្រការចាំបាច់មែននោះ ច្បាស់ជារ៉ស៊ូលុលឡោះ ﷺ នឹងបញ្ជាក់ប្រាប់ដល់នាងជាមិនខាន។
ស្ត្រីដែលមានឈាមជំងឺត្រូវយកវូហ្ទុរៀងរាល់ពេលសឡាត ព្រោះហាហ្ទាស(ភាពកខ្វក់)របស់នាងមានជាប់ជានិច្ច ឥតដាច់ឡើយ។ ករណីនេះដូចគ្នាទៅនឹងអ្នកដែលមានបញ្ហាទឹកនោម ឬដើរខ្យល់ជាប់ជានិច្ចដូច្នោះដែរ។
ត្រូវសួរអ្នកចេះដឹងអំពីបញ្ហាក្នុងសាសនាដែលខ្លួនជួបប្រទះ ព្រោះថាស្ត្រីម្នាក់នេះបានត្អូញត្អែរទៅកាន់ណាពី ﷺ និងសួរលោកអំពីការធ្លាក់ឈាមច្រើនដែលនាងជួបប្រទះ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

