Free Downloadមគ្គុទ្ទេសក៍សម្រាប់អ្នកមូស្លីមថ្មី — តើអ៊ីស្លាមជាអ្វី?
دليل المسلم؟ កម្រងផ្ទាំងណែនាំអំពីសាសនាឥស្លាម រៀបចំដោយបណ្ឌិត ហៃសាំ សារហាន សូមអល់ឡោះថែរក្សាលោក ដើម្បីណែនាំមូលដ្ឋានគ្រឹះនៃសាសនាឥស្លាម និងបង្រៀនមូស្លីមអំពីចំណេះដឹងសាសនាសំខាន់ៗដែលត្រូវយល់ដឹង និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។ ខ្លឹមសាររួមមាន៖ ១. តាវហ៊ីទ និងប្រភេទរបស់វា លំដាប់ថ្នាក់នៃសាសនា និងប្រភេទនៃប្រការហាមឃាត់។ ២. របៀបយកវូឌូ តាយ៉ាំមុំ និងងូតទឹកជម្រះកាយតាមបញ្ញត្តិសាសនា។ ៣. របៀបសឡាតរបស់ព្យាការីមូហាំម៉ាត់ ﷺ។ ៤. រឿងរ៉ាវរបស់បុរសជនជាតិយ៉ាហ៊ូទីម្នាក់ និងការចូលឥស្លាមរបស់គាត់។ ៥. ហ្សាកាត់ ការបួស និងរបៀបប្រតិបត្តិហាជ្ជី និងអ៊ុំរ៉ោះ។ ៦. ស៊ុណ្ណះនៃហ្វិតរ៉ោះ៖ ការថែរក្សាអនាម័យតាមធម្មជាតិដែលអល់ឡោះបានបង្កើតមនុស្សមក។ ៧. សីលធម៌របស់មូស្លីម។ ៨. សេចក្ដីសង្ខេបអំពីសិទ្ធិដែលធម្មជាតិរបស់មនុស្សទាមទារ និងច្បាប់ឥស្លាមបានទទួលស្គាល់។ ៩. សេចក្ដីសង្ខេបអំពីមធ្យោបាយដ៏មានប្រយោជន៍សម្រាប់ជីវិតប្រកបដោយសុភមង្គល។ ១០. តើព្យាការីមូហាំម៉ាត់ ﷺ ជានរណា ហើយតើលោកបានបង្រៀនយើងអ្វីខ្លះ? #មគ្គុទ្ទេសក៍មូស្លីមថ្មី #តើឥស្លាមជាអ្វី #សាសនាឥស្លាម #មូស្លីមថ្មី #តាវហ៊ីទ #ការសឡាត #ការបួស #ហ្សាកាត់ #ហាជ្ជី…

